លោក ថោង ចំរើន និង សហការី បានចុះសាកសួរសុខទុក្ខ លោក យឹម សុខារិន ភ្នាក់ងារសារព័ត៌មានទើបនិងជាជំងឺកូវីដ១៩ បន្តធ្វើចត្តាឡីស័កនៅផ្ទះស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង

 

ខេត្តកំពង់ឆ្នាំងៈនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្ត កំពង់ឆ្នាំងនិងសហការី បានចុះសាកសួរសុខទុក្ខលោក យឹម សុខារិន ភ្នាក់ងារយកព័ត៌មាន ទើបនិងជាជំងឺកូវីដ១៩ បន្តធ្វើចត្តាឡីស័កនៅផ្ទះស្ថិតក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ មានប្រសាសន៍ក្នុងឱកាសនោះលោក ថោង ចំរើន បានជូនពរអោយលោក យឹម សុខារិន ព្រមទាំងក្រុមគ្រួសារសូមមានសុខភាពល្អ និង បានផ្តាំផ្ញើអោយលោកព្រមទាំងក្រុមគ្រួសារ អនុវត្តអោយបានត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ។ លោក យឹម សុខារិន បានថ្លែងអំណរគុណដល់លោក ថោង ចំរើន និង សហការី បានគិតគូរពីសុខទុក្ខ របស់លោកនិងក្រុមគ្រួសារ លោកយឹម សុខារិនបានជូនពរដល់លោកថោង ចំរើននិងសហការីសូម មានសុខភាពល្អ និងទទួលបានជ័យជំនះគ្រប់ភារកិច្ច។ ក្នុងឱកាសនោះលោកថោង ចំរើន បានឧបត្ថម្ភជូនលោក យឹម សុខារិន នូវអង្ករ៥០គីឡូក្រាមនិងថវិកាមួយចំនួនផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *