សប្បុរសជនរួមនឹងព្រះសង្ឃ បាននាំយកអំណោយ ផ្ដល់ជូន គណៈកម្មការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម

កំពង់ចាម:  សប្បុរសជន រួមនឹងព្រះសង្ឃ បាននាំយកអំណោយ ផ្ដល់ជូន គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩  ក្រោម ការ ស្វាគមន៍ របស់ ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  និង ថ្នាក់ដឹកនាំ ជា ច្រើន រូប ទៀត  ពិធី នេះ បាន ធ្វេីឡេីង នាព្រឹក ថ្ងៃទី ៨  ខែមិថុនា  ឆ្នាំ ២០២១  នៅ សាលា ខេត្ត កំពង់ចាម  ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម  អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សប្បុរសជនទាំងអស់ ជាពិសេស គណៈសង្ឃក្នុងខេត្តកំពង់ចាម  ដែលបាន ផ្ដល់អំណោយដ៏ថ្លៃថ្លា ឲ្យមកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម នាពេលនេះ ពិតជាមានសារៈសំខាន់ ស្របពេលដែលខេត្ដកំពុងប្រឈមមុខនឹងជំងឺកូវីដ-១៩ ។ គួរ បញ្ជាក់ ថា  អំណោយទាំងអស់ ដែលបានផ្ដល់ជូនគណកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងនោះចំពោះព្រះសង្ឃ ក្នុងខេត្តកំពង់ចាម បានផ្កល់ ទឹកបរិសុទ្ធ ២.៩០០ យួរ មី ១០កេស ។ ចំណែកសប្បុរសជនផ្សេងៗទៀត បាន ផ្កល់ ជូនមានដូចជា  ទឹកបរិសុទ្ធ ១០០ យួរ ទឹកក្រូច ៣កេះ ទឹកវីតាល់ ៣កេស ថវិកា ៣.៥០០.០០០ រៀល អាវយឺត ១៥០ និង ម៉ាស ២.៥០០ ម៉ាស ផងដែរ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *