ព្រះវិហារ៖នៅព្រឹកថ្ងៃ ទី០៨ ខែមិថុនា ឆ្នាំ ២០២១នេះ ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងព្រះវិហារ បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង លោកមេបញ្ជាការផ្នែកសឹករង មេបញ្ជាការប្រចាំទិស នាយការិយាល័យចំណុះតំបន់ប្រតិបត្តការ សឹករងព្រះវិហារ បើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារយោធា ប្រចាំខែឧសភា ឆ្នាំ២០២១ នឹងដាក់ចេញទិសដៅការងារយោធា ប្រចាំខែមិថុនា ឆ្នាំ២០២១ នៅទីបញ្ជាការតំបន់ប្រតិបត្តិការ សឹករងព្រះវិហារ។
ក្រោយពីបានស្ដាប់របាយការណ៍លទ្ធផលដែលអង្គភាពនិមួយៗសម្រេចបាន ឯកឧត្ដម មេបញ្ជាការ បានជម្រុញបន្ថែមក៍ដូចជាការផ្ដាំផ្ញើដល់លោកមេបញ្ជាការគ្រប់បណ្ដាអង្គភាព ជាពិសេសអង្គភាពឈរ ជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ-ឡាវ ត្រូវយកចិត្ដទុកដាក់ជាប្រចាំក្នុងការសហការជា មួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នមានសមត្ថកិច្ចក្នុងការទប់ស្កាត់បងប្អូនប្រជាពលរដ្ឋពលករ ឆ្លងដែនខុសច្បាប់ ទប់ស្កាត់នៅរាល់បទល្មើសផ្សេងៗ ជាពិសេសបទល្មើសគ្រឿងញៀន នឹងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។
ឯកឧត្ដម ឧត្ដមសេនីយ៍ទោ មេបញ្ជាការ បានធ្វើការដាស់ទឿនដល់មេបញ្ជាការគ្រប់បណ្ដាអង្គភាព ធ្វើយ៉ាងណាត្រូវតែមើលថែទាំអាវុធយុទ្ធភ័ណ លេនដ្ឋានសុវត្តិភាព ទីជំរកស្នាក់នៅរបស់នាយទាហាន ពលទាហាន ត្រូវគោរពវិន័យរបស់កងកម្លាំង ក៍ដូចជាច្បាប់លក្ខន្តិកនៃកងយោធពលខេមរៈភូមិន្ទ និងត្រូវត្រៀមកម្លាំងជាប្រចាំដើម្បីចុះជូយដល់ប្រជាពលរដ្ឋក្នុងលក្ខន្តណាមួយដែលពលរដ្ឋរងគ្រោះនូវគ្រោះ មហន្តរាយ ដូចជាខ្យល់កន្រ្ទាក់ គ្រោះទឹកជំនន់រឺក៍បាតុភូតផ្សេងៗទៀត។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្ដម មេបញ្ជាការ បានសម្រេចផ្លាស់ផ្ដូរតួនាទីភារកិច្ច របស់ នាយទាហាន នាយទាហានរង ពីជំនាញមួយទៅជំនាញមួយ និងអានសេចក្ដីប្រកាសក្នុងកិច្ច ប្រជុំនេះផងដែរ៕ ដោយ សេង ពិសិដ្ឋ