ព្រះវិហារៈ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត បានជម្រុញ ទៅដល់ថ្នាក់ដឹកនាំទាំងអស់ពិសេស ថ្នាក់ដឹកនាំតាមបណ្ដាក្រុង/ស្រុកទាំង៨ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហា ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យស្របទៅនិង គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដើម្បីផ្ដល់នូវសេចក្ដីសុខ និងជីវភាពល្អប្រសើរដល់បងប្អូនប្រជាពលរដ្ឋយើង។ ត្រូវខិតខំបន្តផ្សព្វផ្សាយ និងទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩ ដោយធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទប់ស្កាត់ និងការពារឲ្យបានគ្រប់ៗគ្នា ដោយអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង៣ការពា តាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាលដែលបានណែនាំដើម្បីសុវត្តិភាព។ការជម្រុញបែបនេះធ្វើឡើង នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជាអភិបាលរងខេត្ត អភិបាល ក្រុង/ស្រុកទាំង៨ ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត កងកម្លាំងទាំង៣ និងថ្នាក់ដឹកនាំសាលាខេត្តជា ច្រើនរូបផងដែរ។ ក្នុងកិច្ចប្រជុំនេះដែរក៍បានលើកឡើងអំពីរបាយការណ៍បញ្ហាប្រឈម និងដំណោះស្រាយទៅ លើបញ្ហាផ្សេងៗជាច្រើនពីសំណាក់សមាជិក ដែលបានចូលរួមក្នុងកិច្ច ប្រជុំនាឱកាសនោះ ដែលទាក់ទងទៅនិងបញ្ហា កសិកម្ម បរិស្ថាន ព្រៃឈើ ព្រមទាំងបញ្ហាផ្សេងៗ ជាច្រើនទៀត ជាពិសេសបញ្ហាផ្សព្វផ្សាយ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណ បញ្ជាការភាពរដ្ឋបាលខេត្ត បានថ្លែងកោតសរសើរ និងអំណរគុណទៅដល់ថ្នាក់ដឹកនាំព្រមទាំងមន្ត្រី រាជការទាំងអស់ដែលបានខិតខំពុះពារាល់ការលំបាកទាំងអស់ដើម្បីស្វែងរកដំណោះស្រាយក្នុងកិច្ចការចំពោះមុខរហូតទទួលបានលទ្ធផលល្អប្រសើ។SPS