ប៉ូលិសស្រុកអង្គស្នួលឃាត់ខ្លួនស្រ្តី២នាក់ពាក់ព័ន្ធគ្រឿងញៀន

កណ្តាល ៖ ប៉ូលិសស្រុកអង្គស្នួលបានឃាត់ខ្លួនជនសង្ស័យជាស្រ្តី២នាក់ នាថ្ងៃអាទិត្យទី០៦ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៨និង៣០នាទីយប់ ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារ ធាតុញៀន ប្រភេទម៉ាទឹកកក នៅចំណុចតាមផ្លូវបេតុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន ឈ្មោះ ចន ចាន់ហេង ហៅឆេង ភេទស្រីអាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (រក្សាទុក)និង២-ឈ្មោះសារិន សុខហួយ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅបច្ចុប្បន្នភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល(ប្រើប្រាស់)។ វត្ថុតាងដកហូត ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀនចំនួន១២ កញ្ចប់តូចនិងម៉ូតូ១គ្រឿង ម៉ាកនិចពណ៌ខ្មៅស្លាកលេខ ភ្នំពេញ1CZ-7448។

ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍បែកចាន បានចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន លុះទៅដល់ចំណុចកើតហេតុខាងលើ បានឃើញជនសង្ស័យទាំង០២នាក់កំពុងឈរតាមចិញ្ចើមផ្លូវ ដោយមានការសង្ស័យកម្លាំងប៉ូលិសប៉ុស្តិក៏បានឃាត់ត្រួតពិនិត្យឃើញមានថ្នាំញៀន ចំនួន១២កញ្ចប់តូចនៅឈ្មោះចន ចាន់ហេង ហៅឆេង ជាអ្នកទុក ។ ជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពដូចគ្នាថា ថ្នាំញៀនចំនួន១២កញ្ចប់នេះឈ្មោះ ប៉ាវភេទប្រុសអាយុប្រហែល៣០ឆ្នាំនៅម្តុំផ្សារត្រពាំងអំពិល ជាអ្នកឱ្យខ្លួនកាន់លក់ដើម្បី ចំណេញខ្លះ។

ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកដើម្បីកសាងសំណុំរឿង ទៅតាមនីតិវិធីច្បាប់៕ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *