កំពង់ចាម : គម្រោង មូលនិធិ ឃុំ -សង្កាត់ ឆ្នាំ ២០២១ របស់ គណៈកម្មការ ជាតិ សម្រាប់ ការអភិវឌ្ឍន៍ តាម បែប ប្រជាធិបតេយ្យ នៅ ថ្នាក់ ក្រោម ជាតិ ត្រូវ បាន បេីក សំណេី ដេញ ថ្លៃ ចំនួន ៤គម្រោង នាព្រឹក ថ្ងៃ ទី ៧ ខែមិថុនា ឆ្នាំ ២០២១ នៅ សាលា ស្រុក កំពង់សៀម ក្រោម វត្តមាន លោក ឡី មិច នាយក រង រដ្ឋបាល សាលា ខេត្ត កំពង់ចាម និង លោក ឈួន វិបុល អភិបាល រង ស្រុក កំពង់សៀម ដោយ មាន ការ ចូលរួម ពី គណៈកម្មការ ម្ចាស់ លទ្ធកម្ម ក្រុម ការងារ ខេត្ត និង ស្រុក ព្រមទាំង តំណាង ក្រុម ហ៊ុន ទទួល ការ ជា ច្រើន រូប ផង ដែរ ។
ឆ្លៀត ក្នុង ឱកាសនោះដែរ លោក ឈួន វិបុល អភិបាលរង ស្រុក កំពង់សៀម បាន ធ្វើ ការ សំណូមពរ ដល់ ក្រុម ហ៊ុន ទទួល ការ ទាំងអស់ សូម ឲ្យ មាន ការ ប្រកួតប្រជែង ដោយ ភាព ថ្លៃថ្នូរ និង កុំ ឲ្យ មាន ការ ឃុបឃិត គ្នា ប្រព្រឹត្ត អំពើ ពុករលួយ ហេីយ ការ សាងសង់ សំណង់ ឲ្យ ត្រូវ តាម បទដ្ឋាន លក្ខណៈ បច្ចេកទេស ប្រយោជន៍ ដល់ ការ ប្រើប្រាស់ បាន យូរ អង្វែង ជាពិសេស ត្រូវ អនុវត្ត វិធានការ ៣ការពារ ៣កុំ តាម សារ អប់រំ ពិសេស របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា និង ក្រសួង សុខាភិបាល ។
ក្នុង នាម អាជ្ញាធរ ខេត្ត លោក ឡី មិច នាយក រង រដ្ឋបាល ខេត្ត បាន ថ្លែង អំណរគុណ ដល់ អាជ្ញាធរ ស្រុកកំពង់សៀម ដែល បាន រៀបចំ ការ ដេញ ថ្លៃ នេះ ឲ្យ មាន សណ្ដាប់ ធ្នាប់ និង របៀបរៀបរយ ព្រមទាំង បាន សំណូមពរ ដល់ តំណាង ក្រុម ហ៊ុន ឲ្យ គោរព តាម ក្រមសីលធម៌ របស់ អ្នក ទទួល ការ និង ចូលរួម សហការ ជាមួយ អាជ្ញាធរ ដេីម្បី បង្ការ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ ផងដែរ ។គួរ បញ្ជាក់ ផង ដែរ ថា គម្រោង ដែល បាន ដាក់ ឲ្យ ដេញ ថ្លៃ ខាង លើ នេះ គឺមាន ផ្លូវ ចំនួន ៤ខ្សែ ដែល ត្រូវ ស្ថាបនា ជូន ប្រជាពលរដ្ឋ ប្រើប្រាស់ ក្នុង នោះ មាន ១-ឃុំ គៀនជ្រៃ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២៨៤គ.ម ទទឹង ៤ មែត្រ កម្រាស់០.១៥ម៉ែត្រ នៅភូមិកៀនជ្រៃក្នុង ។ ២-ឃុំ កោះរកា សាងងស់ផ្លូវបេតុងអាមេ ប្រវែង ០.៤២៦ គ.ម ទទឹង ៤ មែត្រ នៅភូមិថ្មី ។ ៣-ឃុំ គគរ សាងងស់ផ្លូវបេតុងអាមេ ប្រវែង ០.៣៤៣ គ.ម ទទឹង ៤ មែត្រ នៅភូមិគគរ១ ។ ៤-ឃុំ រអាង សាងងស់ផ្លូវបេតុងអាមេ ប្រវែង ០.៤៣២គ.ម ទទឹង ៤ មែត្រ នៅភូមិទួលរកា ៕