ខេត្តកំពង់ឆ្នាំង: រសៀលថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ ស្រុកចំនួន០២ ក្នុងខេត្តកំពង់ឆ្នាំង បានទទួលរងការខូចខាតផ្ទះ សម្បែងរបស់ប្រជាពលរដ្ឋជាច្រើនខ្នងដោយសារតែមាន ភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ បណ្តាលអោយរលំផ្ទះទាំងស្រុងចំនួន ១០ខ្នង និងរបើកដំបូលចំនួន ៤០ខ្នង ក្នុងនោះរួមមាន៖ស្រុកសាមគ្គីមានជ័យចំនួន៣៤ខ្នង ដោយដួលរលំទាំងស្រុង ចំនួន ០៨ ខ្នង និងរបើកដំបូលចំនួន ២៦ខ្នង និងស្រុកកំពង់លែងចំនួន ១៦ខ្នង ដួលរលំទាំងស្រុងចំនួន ០២ខ្នង និងរបើកដំបូលចំនួន១៤ខ្នង។តែនៅក្នុងហេតុការគ្រោះធម្មជាតិនេះម៨នបណ្តាលអោយមនុស្សឬសត្វរងគ្រោះថ្នាក់នោះឡើយ ។
ពាក់ពន្ធនិងគ្រោះធម្មជាតិខាងលើនេះកន្លងមកនាយកប្រតិបត្តសាខាកាកបាទក្រហមធ្លាប់បានប្រាប់អោយដឹងថាពន្ធនិងគ្រោះធម្មជាតិឬក៍គ្រោះមហន្តរាយផ្សេងៗខាងលោកនិងចុះនាំយកគ្រឿងសម្ភារះទៅប្រគល់ដោយផ្ទាល់តែងម្តងដោយមិនទុកយូនោះឡើយនៅថ្ងៃស្អែកនេះ ៕ដោយ សុក្ខារិន