កំពង់ឆ្នាំងៈឯកឧត្ដម អម សុភា សមាជិកអចិន្រ្តៃយ៍គណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំងនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្តចុះមូលដ្ឋាន ស្រុកបរិបូណ៌ រួមដំណើរដោយឯកឧត្តមសៀត គឹមលៀង លោក លៀងជុំសុបិន្ត ក្រុមការងារថ្នាក់ខេត្តចុះស្រុក បរិបូណ៌ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាល និង ផ្តល់អំណោយ ដល់ គណបក្សឃុំពន្លៃ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម អមសុភា បានគូសបញ្ជាក់ថា ការផ្តល់នូវភាពជឿជាក់ ដល់ប្រជាពលរដ្ឋគឺជាកត្តាដ៏សំខាន់ដែលមន្រ្តីគណបក្សនៅគ្រប់មូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ ពិសេសគឺការដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលជាតម្រូវការមិនអាចខ្វះបាន ។
ដូចនេះសមាជិក សមាជិការបក្សគ្រប់លំដាប់ថ្នាក់ និង ក្រុមការងារទាំងអស់ ត្រូវបន្តធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋ និងកាត់បន្ថយភាពអសកម្មគ្រប់រូបភាព ឲ្យបានជាអតិបរមា ដើម្បីទទួលបាន ការគោរពស្រឡាញ់ និងជឿជាក់ តាមរយៈការពង្រឹងលើការងារផ្តល់សេវា និងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន។
នៅក្នុងឱកាសនោះ ឯកឧត្តម អមសុភា បានផ្តល់អំណោយជាស្បៀងនិង គ្រឿងឧបភោគបរិភោគ គណបក្សឃុំ សម្រាប់យកទៅចាត់ចែងចែកជូនប្រជាពលរដ្ឋដែលជួបការលំបាកក្នុងដំណាក់កាល នៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ ៕ដោយ សុក្ខារិន