មុខរបរដំណាំពោតធ្វើឲ្យជាកសិករមានជីវភាពល្អប្រសើរឡើង ក្នុង01ហិកតា ទទួលបានប្រាក់ចំណូលចាប់ពី10 ទៅ11លានរៀល

បន្ទាយមានជ័យ៖ មុខរបរដំណាំពោតប្រភេទពូជ88 ជាប្រភេទពោតគ្រាប់ស ស្ងោរលក់សំរាប់មនុស្សបរិភោគធ្វើឲ្យជាកសិករមានជីវភាពល្អប្រសើរឡើង ក្នុង01ហិកតា កសិករអាចទទួលបានប្រាក់ចំនូលចាប់ពី10.000.000ទៅ11.000.000រៀល។

លោក ហ៊ុត លី ប្រជាកសិកររស់នៅក្នុងភូមិភ្នំជញ្ជាំង ឃុំជប់រវ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យបានរៀបរាប់ថា ដើមឡើយលោកជាប្រជាកសិករដាំដំណាំស្រូវ និងដំឡូងមី តែមិនសូវកាក់កបនោះទេ ដោយមានការណែនាំពីបងប្អូន បានងាកមកដាំដំណាំពោតជំនួសវិញ ដែលមានទីតាំងក្នុងភូមិពង្រ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ បុរសវ័យជាង50ឆ្នាំម្នាក់នេះ បានបញ្ជាក់ថា ការដាំដំណាំពោតប្រភេទពូជ88នេះ លោកដាំមានរយៈពេល៣ឆ្នាំមកហើយ លើផ្ទៃដី3.5ហិកតា។ វាងាយស្រួលដាំ និងងាយស្រួលថែទាំ និយាយរួមឲ្យតែមានទឹកគ្រប់គ្រាន់ សំរាប់ស្រោច តែដំណាំពោតមិនត្រូវការទឹកជោគជាំពេកទេ បើមានប្រភពទឹកគ្រាប់គ្រាន់ ខែប្រាំងងាយស្រួលដាំដុះ ជាខែវស្សា ត្រូវមានបច្ចេកទេសដាំខ្លះៗ និងបច្ឆេកទេសថែទាំដើមមួយចំនួន នោះដំណាំពោតនិងទទួលបានទិន្នផលខ្ពស់។

លោក ហ៊ុត លី បន្ថែមថា ពោតប្រភេទពូជ88 នេះមានរស់ជាតិផ្អែមឆ្ញាញ់ ពេញនិយមសំរាប់អ្នកទទួលទានដាំរយៈពេលខ្លីត្រឹម66ទៅ70ថ្ងៃ គឺអាចប្រមូលផលបាន ដែលក្នុងមួយឆ្នាំ អាចដាំបាន3ទៅ4ដង ដែលដាំម្តងក្នុងមួយហិកតាត្រូវចំណាយថវិកាថ្លៃភ្ជួរ និងពូជដាំ អស់900.000រៀល(ប្រាំបួនសែនរៀល) ប្រមូលផលម្តងត្រូវទិញពូជម្តង ហើយពេលប្រមូលផលគឺក្នុងមួយហិកតាចាប់ពីចន្លោះចាប់ពី10.000.000ទៅ11.000.000រៀល។

ការដាំពោតលោក បញ្ជាក់ថា មិនសូវជាលំបាកទេ ដោយក្នុងមួយរណ្តៅតូចដាក់ដាំគ្រាប់ពូជ02គ្រាប់ ពេលដើមពោតនៅតូច ត្រូវរងផលប៉ះពាល់ ពីសត្វកន្តូប ចង្រិតបន្តិចបន្តួច ចំណែកដើមធំទុក02ផ្លែ ក្នុងមួយដើម និងមានការបំផ្លាញពីសត្វកណ្តុរខ្លះៗ  ចំពោះដីជាង3.5ហិកតានេះ គាត់ដាំតែបីនាក់ប្អូន គាត់តែប៉ុណ្ណោះ។ ចំណែកទីផ្សារពោតប្រភេទពូជ88នេះ វិញ មានតែឈ្មួញមកកក់មុនខែ ដើម្បីម៉ៅ លើកជាចំការតែម្តង ទោះបីជាបច្ចុប្បន្ន សង្គមរបស់យើងកំពុងជួបវិបត្តិកូវីដ-19ក៏ដោយ ហើយតម្លៃពោតធ្លាក់ថ្លៃបន្តិចមែន តែក៏អាចទទួលបានប្រាក់ចំណូលពីចន្លោះចាប់ពី​10.000.000ទៅ11.000.000រៀល៕ដោយ សៅ នៅ

You might like

Leave a Reply

Your email address will not be published. Required fields are marked *