រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន០៨ករណី ក្រោយពីធ្វើតេស្តប្រជាពលរដ្ឋដែលប៉ះពាល់ជាមួយ អ្នកចូលលេងកាស៊ីណូនៅជាប់ព្រំដែនកម្ពុជាថៃ

ខេត្តប៉ៃលិន ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ៖ មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ថ្មី ចំនួន០៨ករណី ក្រោយពីធ្វើតេស្តរហ័ស (Rapid Test) របស់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាល ខេត្តប៉ៃលិន ដែលមានរាយនាមដូចខាងក្រោម ៖

ទី១. ឈ្មោះ ប៊ូ ណាត ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ប៉ះពាល់អ្នកជំងឺ) ទី២. ឈ្មោះ ស៊ឹម ឃាន ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ប៉ះពាល់អ្នកជំងឺ) ទី៣. ឈ្មោះ ឈឹម សុភាព ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិបរយ៉ាខា សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន (ប៉ះពាល់អ្នកជំងឺ) តី៤. ឈ្មោះ ឃឹម សារ៉ាន់ ភេទស្រី អាយុ៤៣ឆាំ្ន រស់នៅភូមិអូរស្ងួត សង្កាត់បរយ៉ាខា ក្រុងប៉ៃលន ខេត្តប៉ៃលិន (ប៉ះពាល់អ្នកជំងឺ) ទី៥. ឈ្មោះ អ៊ុល ពិសិដ្ឋ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃ លិន (ប៉ះពាល់អ្នកជំងឺ) ទី៦. ឈ្មោះ សោម ម៉ារ៉ាឌឿន ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹង កាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ប៉ះពាល់អ្នកជំងឺ) ទី៧. ឈ្មោះ សឿម សុធារី ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ប៉ះពាល់អ្នកជំងឺ) និងទី៨. ឈ្មោះ អ៊ូច សុខា ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ប៉ះពាល់អ្នកជំងឺ) ។

ប្រភពបន្តទៀតថា ចំពោះទីតាំង និងអ្នកដែលមានការពាក់ព័ន្ធ នឹងអ្នកជំងឺកូវីដ១៩ ខាងលើ រដ្ឋ បាលខេត្ត បានចេញវិធានការរដ្ឋបាល ផ្អាកជាបណ្តោះអាសន្ន កន្លែងអាជីវកម្មក្រុមហ៊ុនកាស៊ីណូ និងយកទីតាំងអគារក្រុមហ៊ុន ធ្វើជាមណ្ឌលចត្តាឡីស័ក ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តប៉ៃលិន ក៏បានចេញវិធានការរដ្ឋបាលបិទខ្ទប់ជាបណ្តោះអាសន្ននូវខ្នងផ្ទះមួយចំនួននៅក្នុងភូមិចំនួន៣ គឺភូមិផ្សារព្រំជើង ភូមិផ្សារព្រំ និងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។

រដ្ឋបាលខេត្តក៏សូមអំពាវនាវ ដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់មានការ ប្រាស្រ័យទាក់ទងជាមួយអ្នកកើតជំងឺកូវីដ១៩ ដោយផ្ទាល់ ឬប្រយោល សូមតាមដានសុខភាពជាប្រចាំ ក្នុងករណីសង្ស័យ ត្រូវរួសរាន់ទៅជួបគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកខេត្ត ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *