ខេត្តកំពង់ឆ្នាំង,ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២១ នេះលោកវរ:សេនីយ៍ឯក ឃូ សុផាន មេបញ្ជាការង និងជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងខេត្ត រួមជាមួយលោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិខេត្តនិងជា តំណាង ឯកឧត្តម ធន ធឿន ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង រួមជាមួយ ក្រុមការងារថ្នាក់ខេត្ត ស្រុកនិងកងកម្លាំង ប្រដាប់អាវុធទាំងបី នៅតែបន្តចុះប្រគល់ថវិកា បេឡាមរណ សង្គ្រោះ ចំនួន ១២,០០០,០០០ រៀល និងលិខិតចូលរួមមរណទុក្ខ ជូនដល់: លោក កង សុផាត ត្រូវជាកូន របស់សពអតីតយុទ្ធជនឈ្មោះ ទី ភិន អតីត គ្រួសារយោធិន( គ្រួសារពលី) ID (SA86001683) ទទួលមរណភាព នៅភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ។លោក អួន សៅ ត្រូវជាកូន របស់សពអតីតយុទ្ធជនឈ្មោះ ជា ម៉េន អតីតគ្រួសារសេនាជន (គ្រួសារពលី)ID (SC90000129) ទទួលមរណភាព នៅភូមិតាំងបំពង់ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ។លោក អ៉ឹម សំអុន ត្រូវជាកូន របស់សពអតីតយុទ្ធជនឈ្មោះ យ៉ឹង ស៊ុ អតីតគ្រួសារសេនាជន (គ្រួសារពលី)ID (SC92000026)ទទួលមរណភាព នៅភូមិអូរតាសេក ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ។ នៅបញ្ចប់ពិធី ក្រុមគ្រួសារនៃសពទាំងអស់បានថ្លែងនូវអំណរ អរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច តេជោ ហ៊ុន សែន និង សូមគោរពជូនពរសម្តេច សូមសម្តេចជួបប្រទះនូវពុទ្ធពរទាំងបួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និង សូមគាំទ្រ សម្តេច តេជោ ហ៊ុន សែន បន្តដឹកនាំ ប្រទេសជាតិ ឱ្យមានសុខសន្តិភាព និង មានការរីកចម្រើន គ្រប់វិស័យ ជានិច្ចនិរន្តរ៍តរៀងទៅថ្ងៃអនាគត ៕សុក្ខារិន