ប្រជា ពលរដ្ឋ ខ្វះខាតស្បៀងអាហារចំនួន២០០គ្រួសារ ទទួល អំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្ត ប៉ៃលិន

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ លោកជំទាវ បណ្ឌិត បាន  ស្រីមុំ  ប្រធាន គណៈ កម្មាធិការសាខា កាកបាទ ក្រហម កម្ពុជា ខេត្ត  និង ជា អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន រួម នឹង ឯកឧត្តម  អ្នកតំណាង រាស្ត្រ មណ្ឌល ប៉ៃលិន  ឯកឧត្តម  ប្រធាន ក្រុម ប្រឹក្សា ស្ដីទី ខេត្ត  ព្រមទាំង សមាជិក  សមាជិកា  គណៈ កម្មាធិការ សាខា  អនុ សាខា មន្ត្រី ប្រតិបត្តិ មន្ត្រី រាជការ ជុំ វិញ ខេត្ត  យុវជន  ស.ស.យ.ក.ខេត្ដ អាជ្ញាធរ មូលដ្ឋាន  និង សហការី  បាន អញ្ជើញ ជួប សំណេះសំណាល  សួរ សុខទុក្ខ  និង នាំ យក អំណោយ មនុស្សធម៌ ជា ស្បៀងអាហារ  មាន ដូចជា  អង្ករ មី  ត្រីខ  ទឹក ស៊ីអ៊ីវ  ផ្អក  ទឹកក្រូច  ឃីត១កញ្ចប់ (មុង១ ភួយ១ កន្ទេល១) និង ថវិកា មួយ ចំនួន  ផ្ដល់ ជូន ពុក ម៉ែ បងប្អូន ប្រជាពលរដ្ឋ ចំនួន២០០គ្រួសារ ដែល មាន ជីវភាព ខ្វះខាត ក្នុង វិបត្តិ  ជម្ងឺកូវីដ-១៩ ទាំង ៤ ឃុំ នៃ ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន ។

លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត  និង ជា អភិបាល  នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ៖ ដោយសារតែវិបត្តិនៃជម្ងឺកូវីដ-១៩ ទើបធ្វើឱ្យជីវភាពប្រជាពលរដ្ឋមួយចំនួន មានការខ្វះខាត ខណៈពេលមិនអាចចេញទៅប្រកបមុខរបរណាឆ្ងាយពីលំនៅឋានរបស់ខ្លួនបាន ដូចកាលពីមុន ។ លោកជំទាវ បន្តទៀតថា អំណោយទាំងអស់ខាងលើនេះ គឺគ្រាន់តែអាចជួយសម្រាលបន្ទុកមួយគ្រាប៉ុណ្ណោះ ហើយក៍នឹងផ្តល់ជូននាពេលក្រោយៗបន្តទៀតផងដែរ ។ លោកជំទាវបញ្ជាក់ថា ករណីប្រជាពលរដ្ឋ្លឆ្លងជម្ងឺកូវីដ-១៩ ទាំង១៣នាក់ គឺជាការនាំចូលមកពីប្រទេសថៃ មិនមានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ខេត្តប៉ៃលិន ដូចការផ្សាយព័ត៍មាន តាមបណ្តាញសង្គមហ្វេសប៊ុក របស់ជនអគតិមួយចំនួននោះឡើយ ។ លើសពីនេះ អ្នកកើតជម្ងឺកូវីដ-១៩ ទាំងនោះ ក៍បានជាសះស្បើយទាំងស្រុងចំនួនពាក់កណ្តាលហើយ ដោយអាជ្ញាធរខេត្តនឹងជូនដំណើរឱ្យបន្តទៅផ្ទះនៅល្ងាចថ្ងៃដដែលនេះ ។ លោកជំទាវក៍បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចេះថែរក្សាអនាម័យ សម្អាតបរិស្ថានជុំវិញផ្ទះ និងនៅតាមដងផ្លូវទីសាធារណៈ ឱ្យបានស្អាតជានិច្ចដើម្បីសុខភាព និងសោភ័ណភាព ។ ម្យ៉ាងវិញទៀត យុវជនទាំងអស់ ត្រូវកសាងសមត្ថភាពរបស់ខ្លួនឱ្យបានចេះដឹងជ្រៅជ្រះ អាចបន្តវេណនៅថ្ងៃអនាគត់ ។ តែយើងក៍ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះបញ្ហាជម្ងឺកូវីដ១៩ ដ៍កាចសាហាវខាងលើ ដោយត្រូវលាងដៃនឹងសាប៊ូ ឱ្យបានញឹកញាប់ ឬលាងដៃនឹងទឹកអាល់កុល ជែលជាដើម ដើម្បីការពារកុំឱ្យឆ្លងរីករាលដាលនៅក្នុងសហគមន៍ ។ លោកជំទាវក៍បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្ថែមថវិកាចំនួន២០០លានរៀលទៀត ដល់ខេត្តប៉ៃលិន សម្រាប់់ជួយដោះស្រាយបញ្ហាវិបត្តិកូវីដ-១៩ ៕ ដោយ ៖ នីយ៉ា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *