ខេត្តកំពង់ឆ្នាំងៈនាព្រឹក ០៥ មិថុនា ២០២១ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្ដាលស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង។ ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកគណៈកម្មាធិការកណ្តាលគណៈប្រជាជនកម្ពុជានិងជាក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងថ្នាក់ដឹកនាំគណបក្សខេត្ត លោក លោកស្រី ប្រធានគណៈកម្មាធិការគណបក្ស ក្រុង ស្រុក ឃុំ សង្កាត់ផងដែរ។ កិច្ចប្រជុំផ្សព្វផ្សាយនៅខ្លឹមសារ-
ផ្សព្វផ្សាយសេចក្តីសម្រេច របស់ គណៈកម្មាធិការកណ្តាល ស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះ ឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និង ឯកសារជំនួយស្មារតីឆ្ពោះទៅកាន់ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕ សុក្ខារិន