ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញនាំយកនូវស្បៀងអាហារមួយចំនួនប្រគល់ ជូនគណបក្ស ប្រជាជនកម្ពុជាឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង៖នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំខ្នាឆ្មារ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល ចុះពង្រឹងស្រុកសាមគ្គីមានជ័យ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះពង្រឹងឃុំខ្នាឆ្មារ និងឃុំធ្លកវៀន អញ្ជើញនាំយកនូវស្បៀងអាហារមួយចំនួនប្រគល់ជូនគណបក្សឃុំខ្នាឆ្មារ។

ស្បៀងអាហារដែលឯកឧត្តមបណ្ឌិត និងសហការី នាំយកប្រគល់ជូនស្នាក់ការគណបក្សប្រជាជន កម្ពុជាឃុំខ្នាឆ្មារនាពេលនោះរួមមាន៖ អង្ករចំនួន ១ ៥០០ គីឡូក្រាម និងមីម៉ាម៉ាចំនួន ១០០ កេសតូច ដើម្បីប្រើប្រាស់ សម្រាប់ជួយសម្រួលដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំទាំងមូល ដែលកំពុងជួបប្រទះនឹងបញ្ហាខ្វះខាតជីវភាព នៅក្នុងដំណាក់កាលនៃការឆ្លងរីករាលដាលជំងឺ-១៩។

ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើដល់អាជ្ញាធរ ត្រូវតែតាមដាន និងពិនិត្យលទ្ធភាពរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឱ្យបានជាប់ជាប្រចាំ និងរាយការណ៍ឱ្យទាន់ពេលវេលា។

ក្នុងនោះត្រូវបន្តធ្វើការផ្សព្វផ្សាយអំពីវិធានការអនាម័យជាប់ជាប្រចាំតាមគ្រប់រូបភាព ជាពិសេសត្រូវ អនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ និងអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩  ៕ដោយ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *