ទេពកង្រីខេត្តកំពង់ឆ្នាំង:ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២១ លោកវរ:សេនីយ៍ឯក ឃូ សុផាន មេបញ្ជាការង និងជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង រួមជាមួយលោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិខេត្ត តំណាង ឯកឧត្តម ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង រួមជាមួយ ក្រុមការងារថ្នាក់ខេត្ត ស្រុកនិងកងកម្លាំងប្រដាប់អាវុធទាំងបី បានចុះប្រគល់ថវិកា បេឡាមរណ សង្គ្រោះ ចំនួន ១២,០០០,០០០ រៀល និងលិខិតចូលរួមមរណទុក្ខ ជូនដល់:លោកស្រី ម៉ៃ ណាំហេង ត្រូវជាប្រពន្ធ របស់សពអតីតយុទ្ធជនឈ្មោះ ម៉ែន មុត អតីត យោធិន( និវត្តជន) ID (RA12002106) ទទួលមរណភាព នៅភូមិស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច ។លោកស្រី ណុប លីម ត្រូវជាកូន របស់សពអតីតយុទ្ធជនឈ្មោះ រិត យិន អតីតគ្រួសារយោធិន (គ្រួសារពលី)ID (SA90001569) ទទួលមរណភាព នៅភូមិជំទាវជ្រែង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ។
លោកស្រី ជួន រីម ត្រូវជាកូន របស់សពអតីតយុទ្ធជនឈ្មោះ ប៊ិន ភួន អតីត យោធិន (ពិការ)ID (HA92001511) ទទួលមរណភាព នៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ។
នៅបញ្ចប់ពិធីក្រុមគ្រួសារនៃសពបានថ្លែងនូវអំណរ អរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច តេជោ ហ៊ុន សែន និង សូមគោរពជូនពរសម្តេច សូមសម្តេចជួបប្រទះនូវពុទ្ធពរទាំងបួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និង សូមគាំទ្រ សម្តេច តេជោ ហ៊ុន សែន បន្តដឹកនាំ ប្រទេសជាតិ ឱ្យមានសុខសន្តិភាព និង មានការរីកចម្រើន គ្រប់វិស័យ ជានិច្ចនិរន្តរ៍តរៀងទៅថ្ងៃអនាគត ៕