កាលពីថ្ងៃទី៩ មករា ២០២១ វេលាម៉ោង១២:៣០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកគូលែន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលប៉ុស្តិរដ្ឋបាលគូលែនត្បូង បើកប្រតិបត្តិការចុះបង្ក្រាបសង្វៀនជល់មាន់ ចំនួន១កន្លែង នៅចំណុចអូរដូនស្ងួន ស្ថិតក្នុងភូមិសាស្ត្រភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។
ដើម្បីអនុវត្ត គោលនយោបាយ ភូមិ- ឃុំ មានសុវត្ថិភាពនិងពង្រឹងដល់មូលដ្ឋាន លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានដាក់បទបញ្ជានិងចង្អុលបង្ហាញដល់ អធិការ ស្រុក ក្រុង ទាំង៨ចំណុះខេត្តព្រះវិហារ ធ្វើយ៉ាងណាត្រូវតែបង្ការ និងបង្រ្កាបបទល្មើស គ្រប់ប្រភេទ មានដូចជា ល្បែង ស៊ីសង គ្រប់ប្រភេទ ជាពិសេសជូញដូគ្រឿងញៀន ឆ្លងដែនខុសច្បាប់ជាដើម។ ក្នុងការបង្គ្រាបទីតាំងខាងលើនោះផងដែរ សមត្ថកិច្ចរឹបអូសបានវត្ថុតាង នាំខ្លួនមុខសញ្ញចំនួន០៩នាក់ រថយន្តចំនួន០៤គ្រឿង ម៉ូតូចំនួន០៩គ្រឿង មាន់ចំនួន០៧ក្បាល និងសម្ភារពាក់ព័ន្ធសកម្មភាពល្មើសផ្សេងៗទៀតផងដែរ៕សហការី