លួចលក់កង់រថយន្តដឹកដី ៣លើកត្រូវម្ចាស់ក្រុមហ៊ុនប្តឹងដល់ប៉ូលិសឱ្យចាប់ខ្លួន

កណ្តាល  ៖ បុរសម្នាក់ត្រូវបានប៉ូលិសស្រុកកណ្តាល ស្ទឹង ឃាត់ខ្លួន កាលពីថ្ងៃទី០៣ខែមិថុនា ឆ្នាំ២០២១វេលាម៉ោង៧និង៣០នាទីយប់ បន្ទាប់ពីបាន លួច កង់ រថយន្ត ៣លើក នៅចំណុច ភូមិ  អូរអណ្តូង  ឃុំ បារគូ  ស្រុកកណ្តាល ស្ទឹង  ខេត្ត កណ្តាល ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ  គឹម  ហឿន   ភេទ ប្រុស  អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេ ការក្រុមហ៊ុន វីសាដឹកជញ្ជូន មានទីលំនៅ ភូមិ អន្លង់ គង  សង្កាត់ ព្រៃ ស  ខណ្ឌ ដង្កោ  រាជធានី ភ្នំពេញ   ។ ចំណែកជនសង្ស័យឈ្មោះ  សុខ  ដាវិត  ភេទប្រុស អាយុ ៣១ឆ្នាំ  មានទីលំនៅ ភូមិ ថ្មី  ឃុំ រវៀង  ស្រុក សំរោង  ខេត្ត តាកែវ    (ឃាត់ ខ្លួន )។ វត្ថុតាងចាប់យកទូរសព្ទ ដៃ ម៉ាក Vfone ពណ៌ ខ្មៅ ១គ្រឿង ។ ប៉ូលិសបន្តថា ដំបូង ជនសង្ស័យ បានបេីកបរ រថយន្ត ប្រភេទ បែន ដឹក ដី  ធុនយីឌុប  កង់ ដប់ពី រម៉ាក  HYUNDAI  DRAGO ពណ៌ ក្រហម  របស់ក្រុមហ៊ុន ដឹក ជញ្ជូន វីសា  ដោយដឹក ដី ពី រណ្តៅដីមួុយកន្លែងស្ថិត ឃុំ ទ្រា  ស្រុក កណ្ដាល ស្ទឹង  ខេត្ត កណ្តាល  យកទៅ ចាក់នៅ ម្តុំ សង្កាត់ ព្រៃ ស  ខណ្ឌ ដង្កោ  រាជធានី ភ្នំពេញ  ។ ប៉ូលិសបន្តថា ពេល ចាក់ ដីរួចជន សង្ស័យ បាន បេីក រថយន្ត ខាង លើ ត្រឡប់មករណ្តៅដី វិញ  និងបានតេ  ទូរសព្ទ ណាត់ អ្នក បេីកបរ រថយន្ត បែន ដូចគ្នា  ឱ្យមកចាំទិញ កង់របស់ខ្លួននៅចំណុច កេីតហេតុ ខាងលេី  ដោយនិយាយថ្លៃគ្នារួចជាស្រេច គឺ  លក់ កង់ រថយន្ត ០៤គ្រាប់ក្នុង តម្លៃ ១៤០ដុល្លារ ។ ពេល បេីក រថយន្ត ដល់ កន្លែង កេីតហេតុ ខាងលេី  ជនសង្ស័យ បានឱ្យ ជាងដោះ ដូរកង់រថយន្ត ចំនួន ០៤គ្រឿង ហើយបានទទួលលុយចំនួន១៤០ ដុល្លារ  រួច បាន បេីក រថយន្ត មកដេកនៅរណ្តៅដីស្ថិតនៅឃុំទ្រា  ស្រុក កណ្ដាល ស្ទឹង វិញ ។ ប៉ូលិសបន្តទៀតថា លុះដល់ ថ្ងៃ ទី  ០៣  ខែ  មិថុនា  ឆ្នាំ ២០២១  វេលា ម៉ោង ៥និង១០នាទីល្ងាចជនរងគ្រោះ  និង ថៅកែ រថយន្ត បាន ពិនិត្យ ឃើញ កង់ រថយន្ត ខុស ម៉ាក និង ក្រឡា  ទេីបហៅជន សង្ស័យ ចុះពីលេី រថយន្ត ដេីម្បី សួរនាំ ហេីយជនសង្សយ័ បានសារភាព ថា «ខ្លួន បាន លួច ដូរ កង់ រថយន្ត ពិតប្រាកដ មែន»។បន្ទាប់មក  ជនរងគ្រោះ បាន នាំជន សង្ស័យ ទៅប្រគល់ ជូន សមត្ថកិច្ច ប៉ុស្តិ៍  រដ្ឋ សង្កាត់ព្រៃ ស  ។ ក្រោយ ការសួរនាំជន សង្ស័យ បាន សារភាព ប្រាប់ សមត្ថកិច្ច ប៉ុស្តិ៍  រដ្ឋ សង្កាត់ ព្រៃ ស ថា «កន្លងមក ខ្លួន បាន ធ្វើ សកម្មភាព  លួចប្តូរ កង់រថយន្ត ចំនួន ០៣ លេីក  សរុប ចំនួន ១០គ្រាប់ រួមមាន លេីក ទី ១ -នៅថ្ងៃទីខែ ពុំចាំ  ឆ្នាំ ២០២១  នៅភ្នំពេញ ចំនួន  ០២គ្រាប់ លក់ ឱ្យជនមិនស្គាល់ អត្តសញ្ញាណ  ក្នុងតម្លៃ ១៤០ ដុល្លារ  , លេីក ទី ២-នៅ ថ្ងៃ ទី ខែ ឧសភា  ឆ្នាំ ២០២១  នៅចំណុច ផ្លូវ ចូល ព្រលាន យន្តហោះ ថ្មី  ស្រុក កណ្ដាល ស្ទឹង  ចំនួន ០៤គ្រាប់ ក្នុងតម្លៃ ១៤០ដុល្លារ និងលេីក ទី ៣-នៅ ចំណុច កេីត ហេតុ ខាងលេី  ចំនួន ០៤គ្រាប់ ក្នុង តម្លៃ ១៤០ដុល្លារ »។ក្រោយ ការសួរនាំជន សង្ស័យ រួច កម្លាំងប៉ូលិស ប៉ុស្តិ៍  រដ្ឋ សង្កាត់ ព្រៃ ស  បាន   ប្រគល់ ជន សង្ស័យ មកអធិការ ដ្ឋានប៉ូលិសស្រុកកណ្តាល ស្ទឹង ដេីម្បី បន្ត នីតិវិធី ច្បាប់ ៕ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *