គ្រួសារសមាជិកអតីតយុទ្ធជនចំនួន៣០គ្រួសារទទួលអំណោយសម្ដេច តេជោ តាមរយៈសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ

ព្រះវិហារៈ នៅព្រឹកថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្ដម សេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការ តំបន់ប្រតិបត្ដិការសឹករងខេត្តព្រះវិហារ និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ដ បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ គ្រួសារអតីតយុទ្ធជន ចំនួន ៣០គ្រួសារ ដែលមានជីវភាពខ្វះខាត   មកពីបណ្ដាឃុំ ក្នុងស្រុករវៀង នឹងបានទទួលអំណោយដ៏ថ្លៃថ្លាររបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ជូនតាមរយៈសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តផងដែរ។

ស្ថិតក្នុងឳកាសនោះដែរ ឯកឧត្ដម ប្រធាន បានពាំនាំមតិផ្តាំផ្ញើរ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្ដម ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត និងជា ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលតែងគិតគូរដល់សុខទុក្ខ របស់បងប្អូនអតីតយុទ្ធជន នៅគ្រប់ទីកន្លែង និងគ្រប់ស្ថានភាពទាំងអស់ ដែលមានការប្រឈម។

ឯកឧត្ដម បានបញ្ជាក់ថែមទៀតថា ប្រទេសជាតិបានរីកចំរើនមកដល់ពេលនេះ ក៏ដោយសាបងប្អូន អតីតយុទ្ធជន បានលះបង់សាច់ស្រស់ឈាមស្រស់ កាយសម្បទា និងអាយុជីវិត ដូចច្នេះបានថ្នាក់ ដឹកនាំរបស់យើងមិនដែលភ្លេចនូវសុខទុក្ខ ជាពិសេសគុណបំណាច់ និងការលំបាករបស់បងប្អូន អតីតយុទ្ធជនយើងឡើយ ។ អំណោយដែលត្រូវចែកជូនរួមមាន ៖ អង្ករ១បេ ៣០គីឡូ ត្រីខ១យួរ ទឹកសុីអ៉ីវ១យួរ មី១កេសតូច ក្រម៉ា១ សារ៉ុង១ ព្រមជាមួយថវិកា ២ម៉ឺនរៀលផងដែរ៕ដោយ សេង ពិសិដ្ឋ

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *