ខេត្តកំពង់ចាម : គម្រោងមូលនិធិ ឃុំ -សង្កាត់ ឆ្នាំ ២០២១ របស់គណៈកម្មការជាតិសម្រាប់ ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិលើការកសាងហេដ្ឋារចនាសម្ពន្ធ័ក្នុង ភូមិសាស្ត្រ ស្រុកចំការលើ ត្រូវបានដាក់ឲ្យ ដំណើរ ការ ដេញ ថ្លៃ ចំនួន ៨គម្រោង នាព្រឹក ថ្ងៃ ទី ៤ ខែ មិថុនា ឆ្នាំ ២០២១ នៅ សាលា ស្រុក ចំការលើ ក្រោម វត្តមាន លោក ឡី មិច នាយក រង រដ្ឋបាល សាលា ខេត្ត កំពង់ចាម លោក លឿង រ៉ាម៉ូ អភិបាលរងស្រុកចំការលើ និង លោក ពួយ សុខជា នាយក រងទីចាត់ការ ផែនការ និង វិនិយោគ ខេត្ត ដោយមានការ ចូល រួម ពី គណៈកម្មការ ម្ចាស់ លទ្ធកម្ម ក្រុមការងារ ខេត្ត និង ស្រុក ព្រមទាំង តំណាង ក្រុម ហ៊ុន ទទួល ការ ជា ច្រើន រូប ផង ដែរ ។
ក្នុង នាម អាជ្ញាធរ ខេត្ត លោក ឡី មិច បាន ថ្លែង អំណរគុណ ដល់ អាជ្ញាធរ ស្រុក ចំការ លើ ដែល បាន រៀបចំ ការ ដេញ ថ្លៃ នេះ ឲ្យ មាន សណ្ដាប់ ធ្នាប់ និងរបៀបរៀបរយ ល្អ ព្រមទាំង បាន សំណូមពរ ដល់ តំណាង ក្រុម ហ៊ុន ឲ្យ គោរព តាម ក្រមសីលធម៌ របស់ អ្នក ទទួល ការ និង ចូលរួម សហការ ជាមួយ អាជ្ញាធរ ដេីម្បី លុបបំបាត់នូវ ភាព អនាធិបតេយ្យ និង ការ រក្សា គម្លាត សុវត្ថិភាព ដើម្បី ការពារ ការ ឆ្លង ជំងឺ កូវីដ -១៩ ផងដែរ ។
លោក លឿង រ៉ាម៉ូ អភិបាល រង ស្រុក ចំការ លើ បាន បញ្ជាក់ ថា ដោយសារ ជំហាន នៃ ការ អភិវឌ្ឍន៍ តាម បែប ប្រជាធិបតេយ្យ នៅ ថ្នាក់ ក្រោម ជាតិ ស្រុក ចំការលើ បាន បើក ដំណើរ ការដាក់ ដេញ ថ្លៃ គម្រោង មូលនិធិ ឃុំ ដើម្បី ធ្វើ ការ ស្ថាបនា ពី ផ្លូវ ដី ទៅ ជា ផ្លូវ ក្រាល គ្រួស ក្រហម និង ពី ផ្លូវ ក្រាល គ្រួស ក្រហម ទៅ ជា ផ្លូវ បេតុង អាមេ ដោយ ក្នុង នោះ ៖
១-ឃុំស្ពឺ ជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង២.២៩៥ គ.ម ទទឹង ៤ម នៅភូមិអូរវាយ ស្ពឺលិច ស្ពឺកើត បន្ទាយជ័យ ពព្រេង ពែងមាសជើង ។
២-ឃុំ ស្ពឺ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២២៧ គ.ម ទទឺង៥ម នៅភូមិស្ពឺកើត ។
៣-ឃុំ ចំការអណ្តូង សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២៣៦គ.ម ទទឹង៥ម,៤ម នៅភូមិចំការអណ្តូង,សូជ័យ ។
៤-ឃុំ ចំការអណ្តូង ជួសជុលផ្លូវដី ប្រវែង ២.៦៥គ.ម ទទឹង៤ម នៅភូមិជាំជ្រៃ,សូជ័យ,ប្រើសមាស,១១,សហគ្រាន់ ។
៥-ឃុំ តាអុង ជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង២.៧ គ.ម ទទឹង ៤ម នៅភូមិទួលមាស និងភូមិ៣០ ។
៦-ឃុំតាអុង សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២៤២គ.ម ទទឺង៥ម,៤ម នៅភូមិតាអុង ។
៧-ឃុំ ល្វាលើ ជួសជុលផ្លូវដី ប្រវែង១.៣៣ គ.ម ទទឹង ៤ម នៅភូមិបី ភូមិល្វាត្បូង ភូមិក្រឡែងលិច ។
៨-ឃុំ ល្វាលើ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.១៩១គ.ម ទទឹង៥ម នៅភូមិក្បាលហុងថ្មី ៕