អស់ពីពុលស្រា.សផ្អើលពេញភូមិឥឡូវជួបទុករន្ទះបាញ់បណ្តាលអោយមនុស្សប្រុស ស្រី ២នាក់ស្លាប់និង២នាក់ផ្សេងទៀតបានរងរបួស

ខេត្តពោធិ៍សាត់ ៖ គ្រោះធម្មជាតិរន្ទះបាញ់បណ្តាលអោយមនុស្ស២នាក់ស្លាប់ និង២នាក់ផ្សេងទៀត បានរងរបួស នៅគ្រាដែលពួកគាត់កំពុងនាំគ្នាធ្វើរោងចាំស្រែ ។

ហេតុការណ៍ដ៍រន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៤ និង០០នាទីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញត្រង់ចំណុចវាលស្រែ(ត្រពាំងឃ្លៃ)ស្ថិតនៅភូមិសាន.ស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

អធិការដ្ឋាននគរបាលស្រុកក្រគរលោកវរះសេនីយ៍ឯក ឯមរុន បានឲ្យដឹងនៅថ្ងៃទីមិថុនា២០២១ នេះថាជនរងគ្រោះមាន ៖

ទី-១ ឈ្មោះ ឃា សាមឿន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ(ស្លាប់)មានប្រពន្ធ និងកូនប្រុសស្រីចំនួន៥នាក់ក្នុងបន្ទុកគ្រួសារ ។

ទី-២ ឈ្មោះ ពេច ប៊ុនធឿន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ(ស្លាប់)មានប្រពន្ធ និងកូនស្រី១នាក់ក្នុងបន្ទុកគ្រួសារ ។

ទី-៣ ឈ្មោះ ខន សុខឃីម ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ(របួស)។

ទី-៤ ឈ្មោះ ប៉ាន កាន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ(របួស)ជនរងរបួស និងស្លាប់ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។

អធិការនគបាលស្រុក្រគបានអោយដឹងទៀតថា ជនដែលរងរបួសទាំង២នាក់ត្រូវបញ្ជូនទៅ សង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ចំណែកឯអ្នក(ស្លាប់)ត្រូវបានសមត្ថកិច្ចចុះធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីផងដែរ។

អធិការនគបាលស្រុកក្រគបានបញ្ជាក់អោយដឹងទៀតថា នៅមុនពេលកើតមានគ្រោះថ្នាក់ នេះកើតឡើងដោយសារក្រុមជនរងរបួស និងអ្នកស្លាប់បាននាំគ្នាធ្វើរោងចាំស្រែ លុះនៅវេលាខាងលើមេឃស្រទំ និងធ្លាក់ភ្លៀងរលឹមស្រិចៗ លាយឡំទៅដោយខ្យល់ ផ្គរ ស្រាប់តែមានភ្នែកបន្ទោរ និងរន្ទះបាញ់ចំតែម្ដង ។អស់ពីពុលស្រា.ស ស្រាថ្មី ឥឡូវរងទុកដោយសារន្ទះ បាញ់ទៀតនេះបានទុកជានលើទុកមែន៕សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *