ផ្ទះប្រជាពលរដ្ឋ១៤ខ្នងផ្ទះរងការខូចខាតដោយសាគ្រោះធម្មជាតិភ្លៀង.ខ្យល់កន្ត្រាក់

ខេត្តកំពង់ឆ្នាំង:ផ្ទះប្រជាពលរដ្ឋ១៤ខ្នងផ្ទះរងការខូចខាតដោយសាតែគ្រោះធម្មជាតិភ្លៀង.ខ្យល់កន្ត្រាក់ ។ហេតុការណ៍គ្រោះធម្មជាតិដោយសារភ្លៀងខ្យល់កន្ត្រាក់នេះបានកើតឡើងនៅវេលាម៉ោង៤ល្ងាចថ្ងៃទី៣មិថុនា២០២១ម្សិលមិញនៅក្នុងភូមិក្រាំងស្រម៉និងភូមិត្រពាំងទន្លាប់ដែលស្ថិតនៅក្នុងឃុំស្វាយជុកស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ។

អធិការនគបាលស្រុកសាមគ្គីមានជយ័បានអោយដឹងនៅព្រឹកថ្ងៃទី៤មិថុនា២០២១នេះថាករណីគ្រោះ ធម្មជាតិភ្លៀងខ្យល់កន្ត្រាក់ខាងលើនេះបណ្តាលអោយប៉ើងដំបូលអសើ១៤ខ្នងផ្ទះ និងផ្ទះ១ខ្នង ដែលមានទំហ៊ុំ៧ម៉ែត្រគុណ៨ម៉ែត្ររងការខូចខសតទាំងស្រុងនិងផ្ទះ១ខ្នងផ្សេងទៀតទំហ៊ុ៥ម៉ែត្រគុណនិង៦ម៉ែត្រនិង១ខ្នងទៀតទំហ៊ុ៤គុណនិង៥ម៉ែត្រត្រូវបានខ្យល់កួចទំលាក់ចេញពីជើងទម្រ ។នៅក្នុង ហេតុការខាងលើនេះមិនបណ្តាលអោយមនុស្សឬសត្វរងគ្រោះថ្នាក់នោះឡើយ ។ នាយកប្រតិបត្តសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងលោក ប្រាក់ សោភណ្ឌ បានអោយដឹងនៅ ព្រឹក ថ្ងៃទី៤មិថុនានេះថាទីណាមានគ្រោះមហន្តរាយនិងគ្រោះធម្មជាតិគឺខាងលោកនិងចុះដល់ទីកន្លែងនាំយកជាគ្រឿងសម្ភារផ្សេងៗទៅប្រគល់ជូនជនរងគ្រោះបន្ទាន់ករណីខាងលើនេះខាងលោកនិងចុះទៅថ្ងៃស្អែកនេះហើយ ៕ដោយ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *