ខេត្តកំពង់ធំ÷ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត កំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានទទួលសម្ភារៈ និធិថវិកាពីសប្បុរសជននានា ដើម្បីចូលរួមអបអរសាទរខួប ទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហម កម្ពុជាប្រយុទ្ធនឹងជំងឺកូវីត-១៩ និង កសាងភាពធន់របស់សង្គមជាតិ» ។
ឯកឧត្តមសុខ លូ-មានប្រសាសន៍ថា សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំអាចធ្វើសកម្មភាព គ្រប់ទីកន្លែងបានដោយសារការជួយជ្រោមជ្រែងរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកឧកញ៉ាសប្បុរសជន នានា ទាំងអស់ក្នុងខេត្ត និងក្រៅខេត្តដែលបានផ្ដល់ជាថវិកា និងសម្ភារៈ ព្រមទាំងលះបង់ពេលវេលាផ្ទាល់ខ្លួន ចូលរួមធ្វើសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់។ សម្រាប់ជួយដល់ លោកតាលោកយាយពុកម៉ែបងប្អូនដែលមានជីវភាពខ្វះខាត ដោយយើងផ្តល់ជាអំណោយមនុស្សធម៌ និងជួយសាងសង់ផ្ទះជូនដល់អ្នកមិនមានផ្ទះសម្បែងពិតប្រាកដ នៅគ្រប់ទីកន្លែង ដោយមិនមានការ ប្រកាន់នូវនិន្នាការនយោបាយ ពណ៌សម្បុរ សាសនា នោះទេ។ ទីណាមានទុក្ខលំបាក ទីនោះមាន សាខាកាកបាទក្រហមកម្ពុជា។
ជាចុងក្រោយឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំក៏បានថ្លែងអំណរគុណដល់បងប្អូន និងសប្បុរសជនជនទាំងអស់ដែលបានឧបត្ថម្ភសម្ភារៈ និងថវិកាដើម្បីជួយដល់ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។ ក្នុងការជួយរំលែកទុក្ខបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដែលមានបញ្ហាផ្សេងៗដែលកើតឡើងដោយសារគ្រោះធម្មជាតិផ្សេងៗ។