អាជ្ញាធរក្រុងស្វាយរៀងដឹកនាំកម្លាំសមត្ថកិច្ចចុះអប់រំណែនាំតាមបណ្តាលហាងគ្រឿងស្រវឹងមួយចំនួនកុំឲ្យមានកាផ្តុំគ្នាដើម្បីចូលរួមទប់ស្តាត់ការីករាលដាលជំងឺកូវីដ១៩

ខេត្តស្វាយរៀង៖ហាងផឹកស៊ីបៀរហ្គាឌិននិងខាររ៉ាអូខេក្នុងក្រុងស្វាយរៀងដែលបើកធ្វើអាជីវកម្មនិង ទទួលភ្ញៀវឲ្យចូលផឹកស៊ីត្រូវបានអាជ្ញាធរក្រុងស្វាយរៀងចុះអប់រំណែនាំនិងកុំឲ្យមានបើកលក់នូវគ្រឿងស្រវឹងដែលមានការប្រមូលផ្តុំគ្នាខណៈនៅខេត្តស្វាយរៀងកំពុងផ្ទុះការឆ្លងរាលជម្ងឺកូវីដ១៩ នៅក្នុង សហគមន៍និងសូមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល «៣ ការពារ ៣ កុំ »។

គួររំលឹកផងដែរថា៖ខេត្តស្វាយរៀងអ្នកវិជ្ជមានកូវីដ១៩ កើនឡើងដល់៩៣០នាក់ស្រី៥៤៧នាក់ (ជនជាតិខ្មែរ៨៨៦នាក់ជនបរទេសចំនួន៤៤នាក់»ករណីជាសះស្បើយ៤៦៣នាក់ស្រី២២២នាក់ស្លាប់ ០៦នាក់នេះបើតាមរបាយការណ៍របស់លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង។

ហើយការចុះអប់រំណែនាំខាងលើនេះធ្វើឡើងនៅវេលាម៉ោង៨ៈ៣០នាទីយប់ថ្ងៃទី៣ខែមិថុនាឆ្នាំ២០២១នេះនៅក្នុងក្រុងស្វាយរៀងដែលដឹកនាំដោយឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀងចៅសង្កាត់និងកម្លាំងនរគបាលប៉ុស្តិ៍រដ្ឋាភិបាលនិងក្រុងបាន ចុះធ្វើរដ្ឋបាលផ្អាកបណ្តោះអាសន្នហាងផឹកស៊ីចំនួន៣កន្លែងដែលមានយីហោ បៀរហ្គាឌិនខ្យល់ទន្លេ ហាងលក់គ្រឿងក្លែមគ្រប់មុខ យីហោ ណារិនសំណាង និង ហាងលក់គ្រឿងក្លែម សុខា លីសា ត្រង់ចំណុចផ្លូវមាត់ទន្លេស្ថិតនៅក្នុងភូមិ មេភ្លើង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។

ឯកឧត្តម តូច ប៉ូលីវ៉ា បានណែនាំដល់ម្ចាស់ហាងនិងអ្នកបម្រើការងារក្នុងហាងព្រមទាំងភ្ញៀវ ចូលផឹកស៊ី  ដើម្បីឲ្យយល់ដឹងពីជំងឺរាកត្បាតនៃមេរោគកូវីដ.១៩ ដ៏កាចសាហាវ និងអនុវត្តវិធានការ ៣ការពារ ៣កុំ។

បន្ទាប់លោកអភិបាលក្រុងស្វាយរៀងបានឲ្យម្ចាស់ហាងធ្វើកិច្ចសន្យាបិទអាជីវកម្មបណ្តោះអាសន្នរង់ចាំអាជ្ញាធរអនុញ្ញាតិពីក្រសួងទេសចរណ៍ជាថ្មីហើយទើបបន្តបើកលក់បានប៉ុន្តែអាចលក់បាន បាយ ម្ហូប ស៊ុប វិចខ្ចប់ ប៉ុណ្ណោះ៕ដោយ សាយ ហ្គន

You might like

Leave a Reply

Your email address will not be published. Required fields are marked *