យកគោទៅអោយទឹករអិលជើងធ្លាក់ស្រះឪពុកឃើញហក់ទៅជួយលង់ទឹកស្លាប់ទាំង២នាក់ឪពុកនិង កូនប្រុស

ខេត្តកំពង់ឆ្នាំង:យកគោទៅអោយទឹករអិលជើងធ្លាក់ស្រះឪពុកឃើញហក់ទៅជួយលង់ទឹកស្លាប់ទាំង២នាក់ឪពុកនិងកូនប្រុស ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១ និង១៥ នាទីថ្ងៃទី៣មិថុនា ២០២១កើតមានករណីលង់ទឹកនៅចំណុចស្រះទឹកក្រោយរោងចក្រត្រីប៉ូស ភូមិព្រៃពិស ឃុំឈូកស ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។

អធិការនគបាលស្រុកកំពង់ត្រឡាចបានអោយដឹងនៅរសៀលថ្ងៃនេះថាជនរងគ្រោះដែលលង់ទឹកស្លាប់ទាំង០២នាក់ ឪពុកនិងកូនមានឈ្មោះ សុះ គ្រីយ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ហើយកូនប្រុសឈ្មោះ គ្រីយ៉ា មូសា ភេទប្រុស អាយុ១៦ឆ្នាំ ជនរងគ្រោះទាំងពីរនាក់ខាងលើនេះរស់នៅក្នុងភូមិទួល ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

អធិការនគបាកស្រុកកំពង់ត្រឡាចបានអោយដឹងទៀតថានៅមុនពេលកើតហេតុករណីលង់ទឹកខាងលើនេះគឺ កូនប្រុសកំពុងលាងទឹកឱ្យសត្វគោនៅក្នុងស្រះ ប៉ុន្តែបានរអិលជើងចូលទៅក្នុងស្រះ ឃើញដូច្នេះ ឪពុកបានហក់ចុះទៅជួយហើយក៏បណ្ដាលឱ្យលង់ទឹកស្លាប់ទាំងពីរនាក់តែម្ដង ។

ក្រោយពេលកើតហេតុប្រពន្ធបានហៅអ្នកភូមិ អោយជួយមុជរាវរក ឃើញសពឪពុកនិងកូននាំយកមក លើគោកនិងបានដឹកយកទៅលំនៅឋានដើម្បីរៀបចំធ្វើបុណ្យទៅតាមទំនៀមទំលាប់បែបខ្មែរឥស្លាម​ផងដែរ៕សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *