អាជ្ញាធរស្រុកស្វាយទាបដឹកនាំកម្លាំងសមត្ថកិច្ចចុះបង្ក្រាបហាង ផឹកស៊ី យីហោលីណា ចាប់ឃាត់ខ្លួនមនុស្ស២៥នាក់អប់រំនៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ ហាងផឹកស៊ី និងហាងខារ៉ាអូខេមួយកន្លែងបើកធ្វើអាជីវកម្មនិងទទួលភ្ញៀវ ឲ្យចូលផឹកស៊ី ផ្គើននិងវិធានរបស់ក្រសួងសុខាភិបាលនិងអានុសាសន៍របស់រាជរដ្ឋាភិបាល «៣កុំ ៣ការពារ»ដោយមិនបានចូលរួមអនុវត្ត ខណៈនៅខេត្តស្វាយរៀងកំពុងផ្ទុះការឆ្លងរាលជម្ងឺកូវីដ១៩ នៅក្នុងសហគមន៍ មកដល់ថ្ងៃទី០៣មិថុនា២០២១នេះខេត្តស្វាយរៀងអ្នកវិជ្ជមានកូវីដ១៩ កើនឡើងដល់៩៣០នាក់ស្រី៥៤៧នាក់ (ជនជាតិខ្មែរ៨៨៦នាក់ ជនបរទេសចំនួន៤៤នាក់»ករណី ជាសះស្បើយ៤៦៣នាក់ស្រី២២២នាក់ស្លាប់០៦នាក់នេះបើតាមរបាយការណ៍របស់លោកវេជ្ជបណ្ឌិតកែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង។

ករណីចុះបង្ក្រាប ហាងផឹកស៊ី យីហោ លីណា នេះកើតឡើងនៅវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី០២ខែមិថុនាឆ្នាំ២០២១ ដោយលោកម៉ែនសារ៉ាន់អភិបាលស្រុកស្វាយទាប និងជាមេបញ្ជាការឯកភាពស្រុកបានដឹកនាំ កម្លាំងកងរាជអាវុធហត្ថស្រុកស្វាយទាប «ចំនួន០៤នាក់រថយន្ត០១គ្រឿង អាវុធ០១ដើម» សហការជាមួយនគបាលប៉ុស្តិ៍ រដ្ឋបាលឃុំកណ្តៀងរាយនិងកម្លាំងអធិការដ្ឋាននគបាលស្រុកស្វាយទាប  បានចុះធ្វើរដ្ឋបាលបិទ ហាងផឹកស៊ីមួយកន្លែង មានយីហោ «លីណា »ត្រង់ចំណុចជាប់ផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង និងបានឃាត់ខ្លួន ម្ចាស់ហាង និងស្ត្រីបម្រើការងារ ព្រមទាំងភ្ញៀវ ចូលផឹកស៊ី ចំនួន២៥នាក់ ស្រី០៥នាក់ ដើម្បីអប់រំ  ស្តីពីជំងឺរាកត្បាតនៃមេរោគកូវីដ.១៩ ដ៍កាចសាហាវ និងអនុវត្តវិធានការ ៣ការពារ ៣កុំ។

បន្ទាបមកបានធ្វើកិច្ចសន្យាជាមួយម្ចាស់ហាងបិទអាជីវកម្មបណ្តោះអាសន្នរង់ចាំការដោះស្រាយនិងការអនុញ្ញាតិពីក្រសួងទេសចរណ៍ជាថ្មីហើយបច្ចុប្បន្ន: មនុស្សទាំង២៥នាក់បានដោះលែងអោយត្រឡប់ទៅលំនៅដ្ឋានវិញទាំងយប់។

ចំណែកមហាជនវិញបានអបអរសាទរចំពោះចំណាត់ការរបស់អាជ្ញាធរស្រុកស្វាយទាប ដែលបានបង្ក្រាបនិងបិទ ហាង យីហោ លីណា ផ្អាកអាជីវកម្ម ក៏ប៉ុន្តែគួរណាស់ ធ្វើការផាកពិន័យ រួចចាប់មនុស្ស២៥នាក់ធ្វើចត្តាឡីសក័ ១៤ថ្ងៃនិងយកសំណាកវិភាគធ្វើតេសរហស័ រកកូវីដ១៩សិនមិនគួរដោះលែងឲ្យទៅផ្ទះវិះទេ មានហានីភ័យខ្លាំងណាស់ទាន៕ដោយ សាយ ហ្គន

You might like

Leave a Reply

Your email address will not be published. Required fields are marked *