អ្នកស្លាប់ដោយសារពុលស្រាសស្រាថ្នាំនៅខេត្តពោធិសាត់បានកើនឡើងរហូតដល់១៣នាក់និងមនុស្សប្រមាណជាង៧០នាក់កំពង់ធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យខេត្ត

ខេត្តពោធិសាត់:សេចក្តីរាយការណ៍ពីខេត្តពោធិសាត់ពាក់ពន្ធករណីពុលស្រា.ស.ស្រាថ្នាំរហូតមកដល់ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកស្លាប់ដោយសារពុលស្រា-ស និងស្រាថ្នាំនៅស្រុក ក្រគរ ខេត្តពោធិ៍សាត់ បានកើនឡើងដល់១៣នាក់ គ្រាដែលមនុស្សប្រមាណជាង៧០នាក់ផ្សេងទៀត កំពុងសង្គ្រោះនៅមន្ទីរពេទ្យនិងមន្ទីពេទ្យកាល់ម៉ែត្រផងដែរនេះប់ើតាមការអោយដឹងពីអធិការនគបាលស្រុកក្រគ។នៅ ក្នុងចំណោម មនុស្សទាំងជាង៧០នាក់នោះមានអ្នកសង្រ្គោះបន្ទាន់ នៅពេទ្យកាល់ម៉ែត និងពេទ្យលោកសង្ឃ១២នាក់ និងអ្នកដែលកំពុងត្រូវបានសង្គ្រោះប ន្ទាន់ នៅនៅមន្ទីពេទ្យខេត្ត ចំនួន៦២នាក់ ដែលការសង្រ្គោះបន្ទាន់ទាំងអស់ខាងលើជាការយកចិត្តទុកដាក់ពី អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅធនិន និងការជួយគាំទ្រពីក្រុមកសរងារដោយ លោក កែវ រតនៈ ផងដែរ ។ ពាក់ពន្ធនិងករណីខាងលើនេះផងដែរសមត្ថកិច្ចក៍បានធ្វើការ ឃាត់ខ្លួនជនសង្សយ័២នាក់ ប្តីប្រពន្ធដែលជាអ្នកផលិតស្រា.សរួមមានទី១ ឈ្មោះ ស៊ុយ គឹមទៀង អាយុ៧១ឆ្នាំ ជស(ប្តី)

និងទី២ ឈ្មោះ ទ្រី វណ្ណា អាយុ៦១ឆ្នាំ ជា(ប្រពន្ធ) មានដែលមានទីលំនៅភូមិសាន់សរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំពោះជនសង្ស័យទាំង២នាក់ ប្តីប្រពន្ធត្រូវបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តពោធិ៍សាត់ផងដែរ។ដោយឡែកវត្ថុតាងមានស្រា.ស.ស្រាថ្នាំ.ត្រូវបានសមត្ថកិច្ច

ជំនាញពាក់ពន្ធនាំយកមកធ្វើការពិនិត្យនៅឡាបូរងចាំលតិផលបង្ហាញនៅពេលក្រោយ ។

សូមបងប្អូនប្រជាពលរដ្ឋ,នៅតាមបណ្ដាមូលដ្ឋានខេត្តមួយចំនួន គួរបញ្ឈប់ការពិសារស្រា ស ឬស្រាថ្នាំ ដែលគ្មានប្រភពផលិតច្បាស់លាស់តាមស្តង់ដារ ហើយនិងងាយរងគ្រោះបំផុតដូចជាករណី ខេត្តពោធិ៍សាត់ សុទ្ធតែជារឿងដដែលៗ ត្រូវបានផ្សព្វផ្សាយដោយក្រសួងសុខាភិបាល បញ្ជាក់ពីការផលិតមិនត្រឹមត្រូវ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់ អនុវត្តតាមវិធាការរបស់ក្រសួងសុខាភិបាល នឹងទទួលយកនូវការផ្សព្វផ្សាយព័ត៌មានពិត ៕សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *