មេភូមិនិងប្រជាការពារឃាត់ខ្លួនចោរម្នាក់លួចគាស់ផ្ទះគេ,ប្រគល់ឱ្យប៉ូលិស

កណ្តាល ៖ ជនសង្ស័យម្នាក់ចំណោម៣នាក់ត្រូវបានលោកមេភូមិនិងប្រជាការពារឃាត់ ខ្លួនប្រគល់ ឱ្យប៉ូលិស បន្ទាប់ពីបានធ្វើសកម្មភាពលួចទ្វារឈើគេ កាលពីថ្ងៃ០២ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង៣និង៣០នាទីរសៀល នៅចំណុចភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ  ខេត្តកណ្តាល ។ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ចាន់ លៀវសាយ ភេទប្រុស  អាយុ២៨ឆ្នាំ

ជនជាតិខ្មែរ ទីលំនៅភូមិ សង្កាត់កើតហេតុ  មុខរបរ លក់ដូរ ។ ចំណែកជនសង្ស័យ០៣នាក់រួមមាន ១-ឈ្មោះ ជា វណ្ណៈ  ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តល(ឃាត់ខ្លួន),២-ឈ្មោះលក្ខ ភេទប្រុស អាយុជាង២០ឆ្នាំ មិនស្គាល់ទីលំនៅ(គេចខ្លួន)និង៣-ឈ្មោះហៅក្រៅអា ៨២ ភេទប្រុស អាយុជាង២០ឆ្នាំ មិនស្គាល់ទីលំនៅ(គេចខ្លួន)។ វត្ថុតាងចាប់យក ១-រទេះដែកចំនួនមួយគ្រឿង(របស់ជនសង្ស័យ)និង២-ទ្វារឈើចំនួនមួយផ្ទាំង(របស់ជនរងគ្រោះ)។

ប៉ូលិសបន្តថា កាលពីវេលាកើតហេតុខាងលើ  ជនរងគ្រោះបានចាក់សោផ្ទះទុកចោល  ពេលនោះក៏មានជនសង្ស័យ៣នាក់បាននាំគ្នាធ្វើសកម្មភាពចូលគាស់ផ្ទះរបស់ជនរងគ្រោះយកបានទ្វារឈើមួយផ្ទាំង ហើយនាំគ្នាលើកដាក់លើរទេះ ដោយឱ្យជនសង្ស័យម្នាក់ឈ្មោះជា វណ្ណៈ ជាអ្នកអូសតាមផ្លូវ។ ជួនពេលនោះក៏បានជួបនឹងកម្លាំងប្រជាការពារនិងលោកមេភូមិ ហើយជនសង្ស័យ២នាក់ទៀតបានរត់គេចខ្លួនបាត់ដោយមានការសង្ស័យក៏បានឃាត់សួរនាំទើបដឹងរឿង ក៏បានឃាត់ខ្លួនបញ្ជូនមកប៉ុស្តិ៍តាខ្មៅចាត់ការតាមនីតិវិធីតែម្តងទៅ៕ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *