ប្តីគំរាមសម្លាប់ប្រពន្ធត្រូវបានប៉ូលិសស្រុកស្អាងវ៉ៃខ្នោះ

កណ្តាល ៖ បុរសម្នាក់ត្រូវបានប៉ូលិសស្រុកស្អាងឃាត់ខ្លួននាថ្ងៃទី២មិថុនាឆ្នាំ២០២១ ក្នុងករណីគំរាមកំហែងប្រពន្ធថា«នឹងសម្លាប់ចោល»កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៦និង ៤០នាទីព្រលប់ នៅចំណុចភូមិព្រែកតាឯក ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ម៉ុន កញ្ញា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ  មានទីលំនៅភូមិព្រែកតាឯក ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាប្រពន្ធ) ។ ចំណែកជនសង្ស័យឈ្មោះយូ សៅ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាឯក ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាប្ដី) ។ វត្ថុតាងចាប់យករួមមាន ១-កាំបិតប៉័ងតោ ចំនួន០១ ផ្លែដែកដងឈើ មានប្រវែង ០.២៧ស.មនិង២-ដែកបំពង់៤ជ្រុង មានប្រវែង០.៤០ស.ម ទំហំប៉ុនម្រាមដៃ។ ប៉ូលិសបន្តថា កន្លងមកជនសង្ស័យ តែងតែរករឿងនិងគំរាមកំហែងជនរងគ្រោះ ត្រូវជាប្រពន្ធជាញឹកញាប់មកហើយ ។ លុះនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ និងវេលាម៉ោង ១រសៀលជនសង្ស័យ បានទៅរករឿងឈ្លោះ និងជេរប្រមាថប្រពន្ធទៅដល់កន្លែងធ្វើការទៀតផង ។រហូតដល់វេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃខែឆ្នាំដដែល ខណៈពេលដែលជនរងគ្រោះជាប្រពន្ធបានចេញពីធ្វើការរោងចក្រវិញទៅដល់ផ្ទះ ស្រាប់តែបានឃើញជនសង្ស័យជាប្ដីកំពុងវាយបំផ្លិចបំផ្លាញសម្ភារៈនៅក្នុងផ្ទះ ហើយពេលនោះដែរជនសង្ស័យបានទាញកាំបិតប៉័ងតោ មកកាន់នៅនឹងដៃ ហើយបានស្រែកគំរាមចង់កាប់សម្លាប់ជនរងគ្រោះ ដោយបាននិយាយគំរាមថា «សម្លាប់មនុស្សចោលម្នាក់នៅយប់នេះ» ។  បន្ទាប់មកនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅ ប៉ុស្ដិ៍តាលន់ ឱ្យជួយអន្តរាគមន៍  ។  ក្រោយពីទទួលបានបណ្ដឹងរបស់ជនរងគ្រោះខាងលើភ្លាម  កម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលតាលន់ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យ ដោយមានដែកជ្រុងនៅ នឹងខ្លួនជនសង្ស័យ ។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *