ឯកឧត្តម បណ្ឌិត កែរ រដ្ឋា បានបញ្ជាក់រយៈពេល១០ថ្ងៃក្នុងខេត្តស្វាយរៀង ក្រុមការងារ យក សំណាកបាន លើកម្មករ កម្មការនី ចំនួន ២.៥១៧នាក់ និង បាន រកឃើញ ករណី វិជ្ជមាន ចំនួន ៣៥២នាក់តាមបណ្តាលរោង ចក្រចំនួន៨ក្នុងតំបន់ សេដ្ឋកិច្ច ពិសេសចំនួន៣

ខេត្តស្វាយរៀង៖នៅថ្ងៃទី ០២ ខែមិថុនា  ឆ្នាំ២០២១ នេះ ឯកឧត្តម បណ្ឌិត កែរ រដ្ឋា ប្រធាន មន្ទីរ សុខាភិបាល ខេត្ត ស្វាយរៀងបានអំពាវនាវ ដល់ប្អូនៗ ក្មួយ ៗ កម្មករ កម្មការនីរោងចក្រ ត្រូវ តែ ធ្វើ ចត្តាឡីស័ក នៅ ផ្ទះ និង នៅ មណ្ឌលចត្តាឡីស័ក ឱ្យ បាន ត្រឹម ត្រូវ ជៀសវាង ចម្លងរោគដល់ប្តី ប្រពន្ធ កូន ឪពុកម្ដាយ បង ប្អូនរបស់ ខ្លួន និង អ្នក ដទៃ ទៀត ក្រោយ ពីរកឃើញករណី វិជ្ជមាន កូវីដ-១៩ នៅ លើ កម្មករ កម្មការនី មួយ ចំនួន នៅតាម មូលដ្ឋាន ។  ឯកឧត្តម បណ្ឌិត កែរ រដ្ឋា បានប្រាប់ ក្រុមអ្នក សារព័ត៌មាន យើង ដឹងថា៖ចាប់ តាំង ពីថ្ងៃទី ២១ ដល់ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារ យក សំណាកបាន យក សំណាក លើកម្មករ កម្មការនី ចំនួន ២.៥១៧នាក់ និង បាន រកឃើញ ករណី វិជ្ជមាន ចំនួន ៣៥២នាក់ ក្នុង ចំណោម រោង ចក្រ ចំនួន  ៨ នៅក្នុង តំបន់ សេដ្ឋកិច្ច ពិសេសចំនួន ៣ រួម មាន តំបន់ សេដ្ឋកិច្ច ពិសេស សាន តុង មាន រោងចក្រ យូលី១ រោងចក្រ ប៊្យូលធីហ្វូលវីនដូ និង រោងចក្រ អូខ្លូត តំបន់ សេដ្ឋកិច្ច ពិសេស មេន ហាធិន មាន រោងចក្រ សាន់ ហ្វេង រោង ចក្រ ម់ូរ៉ូហ្វូជី និងរោងចក្រ យូធីឡាយ ហើយ និង តំបន់ សេដ្ឋកិច្ច ពិសេស តាយសេង មាន រោងចក្រ អេអិនជេ និង រោងចក្រ ស្មាតថេច ។ ចំពោះប្រភព ចម្លង ក្រុម ការងារ សង្ស័យ ទៅ លើ បុរស ជា ប្តី កម្មការនី ម្នាក់ ដឹកជញ្ជូន បន្លែ ពី ស្វាយរៀងទៅ លក់ នៅ ផ្សារ ដើមគរ ហើយករណីខ្លះប្តីប្រពន្ធ ធ្វើ ការ រោងចក្រ ផ្សេង គ្នា បើមាន វិជ្ជមាន នឹង ចម្លង គ្នា រួចចម្លង ទៅរោងចក្រផ្សេងទៀត ប៉ុន្តែ មានរោង ចក្រ ខ្លះ ថៅកែ រោងចក្រ អនុវត្តតាម SOP ត្រឹម ត្រូវ ឃើញ ថា ពុំមាន ការចម្លង ទេ ដេីម្បី ការពារ ទប់ស្កាត់ ការផ្ទុះឡេីងជំងឺ កូវីដ-១៩ នៅ ក្នុងរោងចក្រ ចំពោះ ថៅកែ រោងចក្រ ត្រូវ អ នុវត្ត ឱ្យ បាន នូវ SOP ចំណែក កម្មករ កម្មការនី រួម ទាំង ក្រុម គ្រួសារ របស់ ពួកគាត់ ផង ត្រូវ គោរព តាម វិធានការ ៣ការពារ ៣កុំ របស់ សម្តេចតេជោ ហ៊ុន សែន ។

ក្រោយពីរកឃេីញអ្នក វិជ្ជមាន ក្រុម ការងារ មន្ទីរសុខាភិបាល ខេត្ត  បាន បញ្ជូន ទៅ ព្យាបាល នៅ មន្ទីរ ពេទ្យ ព្យាបាល កូវីដ-១៩ ខេត្ត  ធ្វេីចត្តាឡីស័ក និង យកសំណាក ចំពោះ អ្នក ប៉ះពាល់ ផ្ទាល់ ចំណែក អ្នក ប៉ះពាល់ ប្រយោល ឱ្យ ធ្វើ ចត្តាឡីស័ក នៅ តាម ផ្ទះ ហើយ ប្រសិន ជា មាន ចេញ រោគ សញ្ញា ដូច ជា ក្តៅ ក្អក ថប់ ដង្ហើម ហៀរ សំបោរ ត្រូវ ប្រញាប់ប្រញាល់ ទៅធ្វេីសំណាកធ្វើ តេស្តរកមេរោគកូវីដ-១៩។

 

 

ឯកឧត្តម បណ្ឌិត កែរ រដ្ឋា បាន បញ្ជាក់ ថា៖នេះ ជា លើក ទី ២ហើយ ដែល ខេត្ត ស្វាយរៀង  ករណី ផ្ទុះជំងឺ កូវីដ-១៩ ប៉ុន្តែ ដោយ មាន ការ ផ្តល់ មតិ យោបល់ និង អនុសាសន៍ ល្អៗ ពីសំណាក់ លោកជំទាវ កិត្តិសង្កហបណ្ឌិត ម៉ែន សំអន តំណាង រាស្ត្រមណ្ឌលស្វាយរៀង ប្រធានក្រុម ការ ងារថ្នាក់ ជាតិ ចុះជួយ ខេត្ត ស្វាយរៀង និង ក្រុម ការងារ  និងដោយសារមានការគ្រប់ គ្រងបញ្ជា ផ្ទាល់ពីឯក ឧត្ដម  ម៉ែន វិបុល អភិបាលខេត្ត និង ជាប្រធាន គណៈកម្មការ ប្រយុទ្ធ ប្រឆាំងនឹង ជំងឺ កូវីដ-១៩ ខេត្ត ធ្វើ ឱ្យ ស្ថានការណ៍ តានតឹង ត្រឡប់ ទៅ ជា ធូរស្រាល វិញក្នុង រយៈពេល ដ៏ខ្លី ។

កត្តា ជោគជ័យទាំងនេះ ក៏ដោយ សារ ការ យក ចិត្ត ទុក ដាក់ ឧបត្តម្ភ គាំទ្រ ទាំង សម្ភារៈ ឱសថ ប្រយុទ្ធ ប្រឆាំងនឹង ជំងឺ កូវីដ-១៩ រួម ទាំង ថវិកាសម្រាប់ ឧបត្តម្ភ ដល់ បុគ្គិលិក បំរើ ការងារ ប្រយុទ្ធ ប្រឆាំងនឹង ជំងឺ កូវីដ-១៩ ពីប្រមុខ រាជរដ្ឋាភិបាល ក្រសួង សុខាភិបាល និង ក្រសួង ស្ថាប័ន ពាក់ព័ន្ធ មួយ ចំនួន ទៀត ។ជាពិសេស ទៅទៀត មន្ត្រី កិច្ច សន្យា បុគ្គិលិក ស្ម័គ្រចិត្ត បំរើ ការងារ ប្រយុទ្ធ ប្រឆាំងនឹង ជំងឺ កូវីដ-១៩ មានសេចក្តីត្រេកអរយ៉ាង ក្រៃលែង  និង ដឹង គុណ សម្តេច តេជោ ហ៊ុន សែន ដែល ពួក គាត់ ត្រូវ បាន ក្រសួង សុខាភិបាល បញ្ជូន ឈ្មោះ ស្នើសុំ សម្តេចតេជោ  បញ្ចូល ក្នុង ក្របខ័ណ្ឌ សុខាភិបាល ។ ឯកឧត្តម បណ្ឌិតក៏បាន ផ្តល់ រាយការណ៍ជូនក្រុម អ្នក សារព័ត៌មាន ឲ្យដឹងថា រហូតដល់ ថ្ងែ នេះ មាន អ្នក ជំងឺ កូវីដ-១៩ ចំនួន សរុប ៩៣០នាក់  ស្រី ៥៤៧នាក់ (ជនជាតិខ្មែរ: ៨៨៦នាក់,ជនជាតិបរទេស: ៤៤នាក់) ចំនួនអ្នកជំងឺជាសះស្បើយសរុប:  ៤៦៣នាក់ ស្រី ២២២នាក់ អ្នកជំងឺស្លាប់០៦នាក់ ជា ជនជាតិ ខ្មែរ ។ ប្រជាពលរដ្ឋមកពីប្រទេសនានា និងការពិនិត្យ សុខភាព ចំនួន  4,390នាក់ ស្រី 1,280នាក់ ។  សរុបអ្នកបានធ្វើចត្តាឡីស័ក មានចំនួន 4,399នាក់ ក្នុង នោះ អ្នក បញ្ចប់ការធ្វើចត្តាឡីស័កសរុប 4,318នាក់ និងអ្នកកំពុងធ្វើចត្តាឡីស័ក មានចំនួន 70នាក់។ លទ្ឋផលពីការយកសំណាកវិភាគ (ព្រឹត្តិការណ៌ ២០កុម្ភៈ)៖ យកសំណាកលើកទី១ ចំនួន 8,890នាក់  ស្រី 3,640នាក់ និងយកសំណាកលើកទី២ សរុប 2,290នាក់ ស្រី 859នាក់ ហើយ និងយកសំណាកលើកទី៣ សរុប 46នាក់ ស្រី 25នាក់ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *