ភ្លៀង១មេលាយលំខ្យល់កន្ត្រាក់ បណ្តាលឲ្យស្ត្រីម្នាក់បានស្លាប់ និង របួសធ្ងន់៣នាក់ រួមទាំងបំផ្លាញផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅស្រុកកំពង់ស្វាយ

ខេត្តកំពង់ធំ÷ យ៉ាងហោចណាស់ មានស្ត្រីម្នាក់បានបាត់បង់ជីវិតយ៉ាងអណោចអាធ័ម និង របួសធ្ងន់៣ នាក់ទៀត រួមទាំងខូចខាតផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នងផងដែរ ក្នុងហេតុការណ៍ខ្យល់កន្ត្រាក់មួយ នេះ។

ប្រភពពីសម្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាហេតុការនេះ កើតឡើងវេលា-រសៀល ថ្ងៃទី០២ មិថុនា ២០២១ ស្ថិតក្នុងភូមិសាស្រ្ត ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងហេតុការនោះដែរបណ្តាលឲ្យស្ត្រីម្នាក់ឈ្មោះ ណាន នីន ភេទស្រី អាយុ ៣៦ឆ្នាំ(ស្លាប់) /ទី២ឈ្មោះ ឡាយ លឹម ភេទប្រុស អាយុ៣៦ឆ្នាំ របួសធ្ងន់(តៃកុងអាត្រាក់)/ ទី៣ ឈ្មោះឃឿន លីណា ភេទប្រុស អាយុ៧ឆ្នាំ របួសធ្ងន់ (កូនស្ត្រីដែលស្លាប់)/ និងម្នាក់ទៀត ឈ្មោះ ឃឿន ស៊ីថា ភេទប្រុស អាយុ៩ខែ (កូនស្ត្រីដែលស្លាប់) ជនរងគ្រោះទាំងអស់រស់នៅ ភូមិ តាឆាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ។

បច្ចុប្បន្នសាកសពប្រជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសកំពុងបញ្ជូន ទៅព្យាបាលនៅ មន្ទីរពេទ្យខេត្តសៀមរាប។

+ក្នុងនោះភូមិតាឆាវ ៣៣ខ្នង

-រលំទាំងស្រុង០៧ខ្នង

-របើកដំបូលទាំងស្រុង ០៣ខ្នង

-របើកដំបូលចំហៀង ២២ខ្នង

– ត្រេតផ្ទះ១ខ្នង

+ភូមិមហ៌ ០៥ ខ្នង

– របើកដំបូល០៥ខ្នង

+ភូមិលា្វ ០៥ខ្នង

– រន្ទះបាញ់គោស្លាប់១ក្បាល

-របើកដំបូលទាំងស្រុង០១ខ្នង

-របើកចំហៀង០២ខ្នង

-រន្ទះបាញ់ឆេះរោង០១ខ្នង

ជាលទ្ធផលករណីខ្យល់កន្ត្រាក់នេះបានបំផ្លាញផ្ទះប្រជាពលរដ្ឋ ទាំងអស់សរុប ៤៣ខ្នង ស្លាប់មនុស្ស១នាក់របួសធ្ងន់០៣នាក់ និង ងាប់គោ១ក្បាលផងដែរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *