រកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន១០នាក់ បន្ថែមទៀត ខណ:អ្នកជាសះស្បើយចំនួន០៣នាក់ នៅខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តប៉ៃលិន បានឱ្យដឹងថា ៖ គិតត្រឹមថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានព្យាបាលអ្នកជំងឺកូវីដ ១៩ ជាសះស្បើយចំនួន០៣នាក់ និងរកឃើញវិជ្ជមានជំងឺកូវីដ ១៩ថ្មី ចំនួន១០នាក់ ។

ប្រភពបន្តទៀតថា អ្នកជាសះស្បើយ ទាំងអស់នេះគឺ ៖ ទី១. ឈ្មោះ ធឹម ផល្លា ភេទបុ្រស អាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងកក់ ឃុំពពេល ស្រុកត្រពាំងកក់ ខេត្តតាកែវ ទី២. ឈ្មោះ សូ ញ៉ាក់ ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិធ្លកវៀន ឃុំសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ទី៣. ឈ្មោះ ឈុំ ធារ៉ូ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិសន្ទូក សង្កាត់សន្ទូក ក្រុងកំបូល រាជធានីភ្នំពេញ ។

បើយោងតាមលទ្ធផលធ្វើតេស្តរហ័ស (Rapid Test) របស់ក្រុមអ្នកឆ្លើយតបបន្ទាន់នៃមន្ទីរសុខា ភិបាលខេត្តប៉ៃលិន បានរកឃើញវិជ្ជមានជំងឺកូវីដ ១៩ ថ្មី ចំនួន១០ករណី ដែលរស់នៅក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន០១នាក់, ភូមិចំការកាហ្វេ សង្កាត់ទួលល្វា ០១នាក់ ភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ០១នាក់ និងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ចំនួន០៧នាក់ ។

ចំពោះទីតាំង និងអ្នកដែលមានការពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ ខាងលើ រដ្ឋបាលខេត្តប៉ៃលិន បានចេញវិធានការរដ្ឋបាលផ្អាកជាបណ្តោះអាសន្នទីតាំងអាជីវកម្មក្រុមហ៊ុនកាស៊ីណូ និងបានយកទីទាំងអគារក្រុមហ៊ុនធ្វើជាមណ្ឌលចត្តាឡីស័ក ។

សូមបញ្ជាក់ថា ៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ នៅភូមិផ្សារព្រំ ភូមិផ្សារព្រំជើង និងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ  រដ្ឋបាលខេត្ត នឹងធ្វើការបិទខ្ទប់ មិនឱ្យប្រជាពលរដ្ឋ មានការចេញចូលទៅមកក្នុងភូមិទាំងនេះបានឡើយ ដរាបដល់បញ្ហាជំងឺកូវីដ ១៩នេះ មានការធូរស្បើយឡើងវិញ ខណ:បច្ចុប្បន្នអ្នកឆ្លងជំងឺនេះ កំពុងតែមានការកើនឡើង។ ចំណែក អ្នកដែលអាចចេញចូលបាន លុះត្រាតែមានការចាំបាច់ណាមួយ មិនអាចខានបាន ទើបអនុញ្ញាតឱ្យចេញចូលបាន ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *