អភិបាលខេត្តប៉ៃលិននាំយកអំណោយកាកបាទក្រហមកម្ពុជាចែកជូនដល់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ចំនួន១២៥គ្រួសារ

ខេត្តប៉ៃលិន ៖ នៅរសៀលថ្ងៃពុធទី០២ ខែមិថុនា ឆ្នាំ២០២១  លោកជំទាវ  បាន  ស្រីមុំ  អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយ មានការអញ្ជើញចូលរួមពីឯកឧត្តម អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន សមាជិក សមាជិកា យុវជន ស.ស.យ.កខេត្ត យុវជនកាកបាទក្រហមខេត្ត និងអាជ្ញាធរភូមិ ឃុំ ស្រុក បានចុះសួរសុខទុក្ខ  និងនាំយកស្បៀងអាហារ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅតំបន់បិទខ្ទប់ រយៈពេល១៤ថ្ងៃ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន ចំនួន ១២៥គ្រួសារ  ។

នៅក្នុងឱកាសនោះ លោកជំទាវ ក៍បាននាំនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខ  របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅតំបន់បិទខ្ទប់នេះ ដែលជានិច្ចកាលសម្តេច តែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់គ្រាលំបាក និងមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ដាច់ស្បៀងស្លាប់ដោយមិនបានដឹង និងមិនបានដោះស្រាយជូនឡើយ ។

ទន្ទឹមនឹងនេះ លោកជំទាវ   បានរៀបចំជាកញ្ចប់អាហារក្នុងមួយថ្ងៃ២ពេលគឺពេលព្រឹក និងពេលល្ងាច ចំនួន៥០០ប្រអប់ និងទឹកបរិសុទ្ធ ដើម្បីចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត កម្មករ អ្នករត់ម៉ូតូឌុប តាក់ស៊ី..ពិសារដោយឥតគិតថ្លៃ ។

លោកជំទាវ បានអំពាវនាវ សូមឲ្យប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩  ស្របតាមប្រធានបទ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ”  ដោយផ្លាស់ប្តូរឥរិយាបទក្នុងការរស់នៅជាធម្មតាតាមគន្លងថ្មី  រក្សាអនាម័យ លាងដៃ ពាក់ម៉ាសក្នុងករណីចាំបាច់  និងការរក្សាគម្លាតពីគ្នា មិនត្រូវលួចរត់ចេញពីតំបន់បិទខ្ទប់នេះ ពិសេសអនុវត្តនូវវិធានការ ៣កុំ ៣ ការពារ របស់ប្រមុខរាជរដ្ឋាភិបាលជាប្រចាំផងដែរ ។

សូមបញ្ជាក់ថា ស្បៀងអាហារដែលបានផ្តល់ជូន តាមខ្នងផ្ទះ  ក្នុងមួយគ្រួសារៗទទួលបាន  ៖  អងអង្ករ២៥គីឡូក្រាម ត្រីខ ១យួរ ទឹកស៊ីអ៉ីវ១យួរ  មី ២កេស  ពងទា  ១ ថាស  ទឹកសុទ្ធ  ១កេស    ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *