ក្រុមឧក្រិដជនជួញដូរគ្រឿងញៀន6នាក់តុលាការសម្រេចកដាក់ពន្ធនាគាហេីយ

កណ្តាល ៖ ក្រុមឧក្រិដ្ឋជន៦នាក់ ពាក់ព័ន្ធបទល្មើស ជួញដូរ កែច្នៃ វេចខ្ចប់ និង ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅប្រទេសវៀតណាម ជិត១០០គីឡូក្រាម ត្រូវបានតុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ហើយ នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នេះ ។

លោក ជួន សុបញ្ញា អ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាល បានអោយដឹងថា លោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាឃុំខ្លួន ក្រុមឧក្រិដ្ឋជន៦នាក់ នេះ ដាក់ពន្ធនាគារបណ្តោះអាសន្ន ។ បន្ទាប់ពី ត្រូវបានលោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល សម្រេចចោទប្រកាន់ពីបទ «កែច្នៃ ជួញដូរ ដឹកជញ្ជូន និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៣៩ និង មាត្រា៤០ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន» ។

គួររំលឹកថា ថ្ងៃទី២៨-២៩-៣០ ខែឧសភា ឆ្នាំ២០២១ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និង មន្ត្រីពាក់ព័ន្ធ បានដំណើរការ ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប ដោយលទ្ធផល គឺ ឃាត់ខ្លួន និង ឆែកឆេរទីតាំង ចំនួន៤កន្លែង នៅស្រុកមុខកំពូល ខេត្តកណ្ដាល នៅ ខណ្ឌច្បារ អំពៅ ចំនួន១កន្លែង និង ចំនួន៣កន្លែងទៀត នៅ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ចំនួន៦នាក់ ហើយក្នុងប្រតិបត្តិការនេះ ដែរ សមត្ថកិច្ចចាប់យកវត្ថុតាងគ្រឿងញៀន ជិត១០០គីឡូក្រាម ផងដែរ ៕ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *