ខេត្តស្វាយរៀង៖រដ្ឋបាលខេត្តស្វាយរៀង មានការសោកស្ដាយជាពន់ពេក និងសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំរកទីបំផុតគ្មាននេះជាមួយគ្រួសារសព ចំពោះការបាត់បង់សាច់ញាតិជាទីគោរពស្រឡាញ់ និងសូមបួងសួងដួងវិញ្ញាណក្ខន្ធលោក ពេជ តឿន ឆាប់បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
គួររំលឹកផងដែរបុរសដែលស្លាប់នោះមានឈ្មោះ ពេជ តឿន រស់នៅភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀងមុខរបរសន្តិសុខកាសុីណូជីនបុីខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ខែឧសភាឆ្នាំ២០២១បានយកវត្ថុវិភាគសំណាកដើម្បីធ្វើតេស្តរហ័សលទ្ធផលវិជ្ជមានកូវីដ១៩ក៏បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំហើយស្ថានភាពសុខគាត់ចាប់ផ្តើមវិវត្តន៍ទៅសភាពធ្ងន់ធ្ងរតាំងពីចូលមកសម្រាកនៅមន្ទីរពេទ្យដំបូងតម្រូវឲ្យក្រុមគ្រូពេទ្យប្រើប្រាស់នូវម៉ាសុីនជំនួយក្នុងការដកដង្ហើមហើយនៅថ្ងៃទី១ខែមិថុនាឆ្នាំ២០២១វេលាម៉ោង១១ៈ៣០នាទីបានទទួលមរណភាពដោយសាររលាកសួតនិងខ្សោយសួតធ្ងន់ធ្ងរទាំងសងខាងបង្កឡើងដោយជំងឺកូវីដ-១៩៕