ស្វាយរៀងៈ នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ដែលមានលោក នួន លីហួន ប្រធានមន្ទីរ លោកអនុប្រធានមន្ទីរ លោកប្រធានការិយាល័យ និងមន្រ្តីដែលពាក់ព័ន្ធក្នុងការទទួលខុសត្រូវ បានធ្វើការកម្ទេចផ្លាកលេខយានយន្តចាស់ៗចោល ដែលប្រជាពលរដ្ឋ បានស្នើសុំធ្វើការផ្ទេរកម្មសិទ្ធិតាមបែបបទច្បាប់រួចរាល់ជាស្ថាពរ ចំនួន ១.៣៥៨គូផ្លាកលេខ ។ គូសបញ្ជាក់ផងដែរថា ផ្លាកលេខទាំងនេះ គឺទទួលបានពីការផ្ទេរកម្មសិទ្ធិពីរថយន្ដដែលពាក់ផ្លាកលេខក្រៅខេត្ត ចាប់តាំងពីទទួលបានសេចក្ដីណែនាំ ស្ដីពីការផ្ទេរកម្មសិទ្ធិយានយន្ដដែលរកម្ចាស់ដើមមិនឃើញ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន៕