មន្ត្រីជំនាញនៃមន្ទីសុខាភិបាលរកឃើញ វិជ្ជមាន covid-19 ម្ចាស់ហាង ពិសីសំអាង និងម្ដាយ

ខេត្តកំពង់ឆ្នាំង: នៅរសៀលថ្ងៃទី០២ ខែ ០៦ ឆ្នាំ២០២១នេះ លោក យ៉ិន សាវេន អភិបាលក្រុង កំពង់ឆ្នាំង រួមទាំងមន្ត្រីជំនាញមួយចំនួននិងអាជ្ញាធរភូមិ ឃុំ បានធ្វើការចុះត្រួតពិនិត្យនិង ដាក់ខ្សែហ៊ុព័ទ្ធ ណែនាំអ្នកដែលពាក់ព័ន្ធមិនត្រូវចេញពីទីតាំងនេះឡើយ ហើយត្រូវដាក់ខ្លួន ១៤ ថ្ងៃ ដើម្បីធ្វើចត្តាឡីស័ក នឹងរង់ចាំការយកសំណាកពីក្រុមគ្រូពេទ្យខេត្ត  ។

កន្លែងដែលក្រុមគ្រូពេទ្យរកឃើញ វិជ្ជមានកូវីដ-១៩ ចំនួន ០២ នាក់ ស្ថិតនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង មានឈ្មោះ មៃ ពិសី អាយុ៣២ឆ្នាំ ជាម្ចាស់ហាង និងម្តាយ ឈ្មោះ ណុប តម អាយុ៦៧ឆ្នាំ។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងនៅវេលាម៉ោង ០៤ និង ១០ នាទីថ្ងៃនេះ គឺពិតជារកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ លើម្ចាស់ហាងពិសីសំអាងការ និងម្តាយមែន អ្នកវិជ្ជមានទាំង០២ត្រូវបានក្រុមគ្រូពេទ្យយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដើម្បីធ្វើការពិនិត្យបន្ថែមចំណែកអ្នកដែលពាក់ព័ន្ធនឹងត្រូវយកសំណាក់បន្ត។

ករណីនេះអាជ្ញាធរ និងគ្រូពេទ្យសូមឱ្យអ្នកដែលពាក់ព័ន្ធផ្ទាល់ និងប្រយោល ត្រូវដាក់ខ្លួនឱ្យដាច់​ដោយឡែកចំនួន ១៤ ថ្ងៃ ហើយតាមដានសុខភាពរបស់ខ្លួន ក្នុងអាការៈដែលមិនស្រួល ត្រូវធ្វើការទំនាក់ទំនងទៅកាន់គ្រូពេទ្យ ឬក៏មណ្ឌលសុខភាពដែលនៅជិតបំផុត៕ដោយ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *