ខេត្តស្វាយរៀង៖លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានដឹកនាំកម្លាំងបញ្ជាការឯកភាព ស្រុកស្វាយទាប ដែលមានលោកអភិបាលស្រុក កម្លាំងអធិការនគបាលស្រុក ប៉ុស្តិ៍រដ្ឋបាលឃុំ កងរាជអាវុធហត្ថស្រុក ចុះបង្ក្រាបហាងខារ៉ាអូខេ មួយកន្លែង យីហោ ម៉ាយហ្វេវ័ររីត ឃាត់ខ្លួនម្ចាស់ ខារ៉ាអូខេនិងស្ត្រីបម្រើការងារក្នុងហាងចំនួន១៧នាក់ដើម្បីយកវិភាគសំណាកនិងធ្វើចត្តាឡីសក័នៅ ក្នុងហាងចំនួន១៤ថ្ងៃ ចំណែកភ្ញៀវ ត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ។
យោងតាមក្រសួងទេសចរណ៍ ជម្រាបជូន លោកជំទាវ ឯកឧត្តមបន្តពង្រឹងវិធានការបិទផ្អាក អាជីវកម្មKTV ក្លឹបកំសាន្ត(ខារ៉ាអូខេ រង្គសាលឌីស្កូតែក និងបៀរហ្កាឌិន)និងការត្រួតពិនិត្យឲ្យបាន ម៉ឺងម៉ាត់ជាប់ជាប្រចាំ ក៏ប៉ុន្តែហាងខារ៉ាអូខេ ខាងលើមិនគោរព ហ៊ានបើកអាជីវកម្មទទួលភ្ញៀវ ចូលផឹកស៊ី គគ្រឹកគគ្រេង ប្រឆាំងប្រសាស្តន៍សម្តេចតេជោ មិនឲ្យប្រមូលផ្តុំផឹកស៊ី ត្រូវរក្សាគម្លាត «៣កុំ ៣ការពារ »។
ការចុះបង្ក្រាបនេះកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី០១មិថុនា២០២១ នៅហាងខារ៉ាអូខេ យីហោ «ម៉ាយហ្វេវ័ររីត»ស្ថិតនៅភូមិទួលអង្គប់ឃុំសំបួរ ស្រុកស្វាយទាបខេត្តស្វាយរៀង។
ទាក់ទិនករណីនេះដែរលោកអភិបាលស្រុកស្វាយទាបបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ដោយហាងខារ៉ាអូខេ យីហោ «ម៉ាយហ្វេវ័ររីត»បើកធ្វើអាជីវកម្ម ទទួលភ្ញៀវឲ្យចូលផឹកស៊ី អង្គុយ កកកុញទើបមានការបង្ក្រាប ក៏ប៉ុន្តែអត់បិទអាជីវកម្មទេ ហើយក៏អត់ផាកពិន័យដែរ គ្រាន់តែ ឃាត់អប់រំ ហើយឲ្យធ្វើអាជីវកម្មធម្មតា ដោយលក់វិចខ្ចប់ មិនអនុញ្ញាតិឲ្យទទួលភ្ញៀវចូលស៊ីផឹកក្នុងហាងទៀត ទេ។
ចំពោះម្ចាស់ហាងនិងស្ត្រីបម្រើការងារក្នុងហាងចំនួន១៧នាក់បានឲ្យធ្វើចត្តាឡីសក័ នៅហ្នឹងកន្លែងក្នុង ហាងចំនួន១៤ថ្ងៃរង់ចាំលទ្ធផលយកវិភាគសំណាកធ្វើតេស្តកូវីដ១៩ ដើម្បីទប់ស្កាត់ការឆ្លងទៅ សហគមន៍និងដោយអនុវត្តវិធានរបស់ក្រសួងសុខាភិបាលនិងអានុសាសន៍របស់រាជរដ្ឋាភិបាល«០៣កុំ ០៣ការពារ»ឲ្យមានប្រសិទ្ធភាព។ចំណែកសមត្ថកិច្ចម្នាក់បានបង្ហើបឲ្យដឹងថា ហាងខារ៉ាអូរខេយីហោ ម៉ាយហ្វេវ័ររីត នេះសមត្ថកិច្ច គឺសមត្ថកិច្ចធ្លាប់បានចុះទៅអប់រំ ចំនួន២លើករួចមកហើយមិនឲ្យទទួល ភ្ញៀវ ចូលផឹកស៊ីក្នុងហាង និងមាននាងៗ កំដរ ក៏ប៉ុន្តែម្ចាស់ហាងមិនព្រមស្តាប់នៅតែផ្គើន។
លោកអភិបាលស្រុកស្វាយទាបបានមានប្រសាសន៍ថា បើបិទអាជីវកម្មទៅធ្វើឲ្យប៉ះពាល់ដល់ជីវភាព អ្នកបម្រើការងារក្នុងហាងដល់១៧នាក់ ទើបអាជ្ញាធរមិនឲ្យបិទហាង ដោយឲ្យលក់វិខ្ចប់ ហើយនៅយប់ កើតហេតុគឺមានភ្ញៀវចូលផឹកស៊ីក្នុងហាងនិងក៏មានអ្នកមកទិញវិចខ្ចប់ដែរ ដូច្នេះទើបគ្រាន់តែឃាត់ អប់រំតែប៉ុណ្ណោះ៕