ខេត្តស្វាយរៀង៖នៅថ្ងៃពុធ ៧រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវ នឹងថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២១ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយជ្រំ លោកជំទាវ ដួង វណ្ណា អនុប្រធានក្រុមការងារចុះជួយស្រុកស្វាយជ្រំ និងសហការី បាននាំយកអំណោយមនុស្សធម៏ប្រគល់ ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសម្រាប់ត្រៀមបម្រុងឆ្លើយតបជួយប្រជាពលរដ្ឋនៅ ពេលមាន គ្រោះមហន្តរាយកើតឡើង។
អំណោយទាំងអស់រួមមាន៖ អង្ករ ១.៥៧៥ គ.ក្រ មី ១០ កេស ត្រីខ ៥០ យួ ម៉ាស់ ២.៥០០ បន្ទះ។ នៅក្នុងពិធីនេះដែរលោកជំទាវ ដួង វណ្ណា បានមានប្រសាសន៍ផ្តាំផ្ញើដល់លោកប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយជ្រំ ក្រោយពីទទួលបានអំណោយទាំងអស់នេះ ត្រូវយក ទៅឆ្លើយតបជនងាយរងគ្រោះនិងរងគ្រោះមហន្តរាយផ្សេងៗឲ្យទាន់ពេលវេលាហើយត្រូវយកចិត្តទុកដាក់តាមដាន ស្ថានភាពគ្រោះមហន្តរាយ និងកត្តាជនងាយរងគ្រោះនៅក្នុងសហគមន៍របស់ខ្លួន ក្នុងការឆ្លើយតបឲ្យបានទាន់ពេលវេលាក្នុងកំរិតតិចតួចបើករណីច្រើនលើសពីលទ្ធភាពត្រូវរាយការណ៍ និងផ្តល់ព័ត៌មានឲ្យសាខាខេត្ត ជាបន្ទាន់ ដើម្បីសាខាដោះស្រាយឆ្លើយតបជូនបានទាន់ពេលវេលា ជាពិសេសក្នុងករណីមានប្រជាពលរដ្ឋចំណាកស្រុកទើបត្រឡប់មកវិញត្រូវតាមដានពីសុខភាពរបស់ពួកគាត់ឲ្យបានល្អិតល្អន់និងណែនាំអោយការពារខ្លួនជៀសវាងការឆ្លងនឹងជំងឺកូវីដ១៩ជាពិសេសត្រូវ អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុនសែន ៣ កុំ ៣ ការពារ។
លោកជំទាវបានបន្តថាអំណោយដែលផ្តល់ជូននាពេលនេះ អនុសាខាត្រូវយកទៅចាត់ចែងប្រើប្រាស់ ក្នុងសកម្មភាពនានា ការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ រួមទាំងការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថាក្នុងកាលៈទេសៈណាក៏ដោយមិនត្រូវឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ រស់នៅដោយអត់ស្បៀង ឬអាហារសម្រាប់បរិភោគនោះឡើយ ។ លោកជំទាវបានបន្តទៀតថាក្នុងកាលៈទេសៈប្រទេសកម្ពុជាកំពុងទប់ស្កាត់បង្ការជំងឺកូវីដ ១៩ នេះក៏ មានសប្បុរសជនជាច្រើនបានជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងនោះក៏មានវត្តមានឃ្លិបអ្នកមាននេះ បាន ជួយជាច្រើនកន្លែងដូចជានៅខេត្តស្វាយរៀងយើងនេះ៕ដោយ សាយ ហ្គន