ជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀនត្រូវបានសមត្ថប៉ុស្តិ៍ព្រែហូរធ្វើការឃាត់ខ្លួនបាន

ខេត្តកណ្តាល ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ព្រែហូរ ឃាត់ខ្លួននាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១វេលាម៉ោង៧និង២៥នាទីយប់ ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលំ ភូមិព្រែកហូរលិច០១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ ណាក់ សំណាង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម សព្វថ្ងៃស្នាក់នៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ មុខរបរកម្មកបុកគ្រឹះ(ឃាត់ខ្លួន)និង២-ឈ្មោះ ពីង ប៉ង់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិពង្រឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម សព្វថ្ងៃស្នាក់នៅភូមិព្រៃកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ មុខរបរបុកគ្រឹះ(ឃាត់ខ្លួន)។

វត្ថុតាងចាប់យករួមមានម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០១កញ្ចប់តូច,ម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ1BC 8896 ទូរសព្ទ០១គ្រឿងម៉ាកHonor ពណ៌ខ្មៅ។

សមត្ថកិច្ចបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រែកហូរ បានចេញល្បាតដល់ចំណុចកើតហេតុ ខាងលើក៏ប្រទះឃើញជនសង្ស័យ២នាក់កំពុងតែជិះម៉ូតូឌុបគ្នា,ដោយមានការសង្ស័យក៏ឃាត់សួរនាំឆែកឆេររកឃើញថ្នាំញៀនចំនួន០១កញ្ចប់តូចដែលជនសង្ស័យឈ្មោះណាក់សំណាក់បានលាក់ទុកនៅក្នុងដៃខាងស្តាំរួចលោកមេប៉ុស្តិ៍ក៏បានរាយការណ៍ជូនលោកអធិការ ហើយឃាត់ខ្លួនជនសង្ស័យទាំង០២ នាក់យកមកប៉ុស្តិ៍ដើម្បីធ្វើការសួរនាំ។

 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំ០២នាក់បានឆ្លើយសារភាពថា «ថ្នាំញៀន០១កញ្ចប់នេះពិតជា របស់ខ្លួនប្រាកដមែនដែលបានចូលលុយគ្នាទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះនៅភូមិព្រែកហូរ ក្នុងតម្លៃ១០០០០រៀល»។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនមកប៉ូលិសផ្នែកជំនាញនៃអធិការដ្ឋានក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ដោយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *