ព្រះវិហារៈ កាលពីព្រឹកថ្ងៃ ទី១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឧត្ដម សេនីយ៍ទោ ចន្ទ័ សុភ័ក្រ្ដា ប្រធានសមាគម អតីតយុទ្ធជនខេត្ដព្រះវិហារ បានដឹកនាំសហការីក្រុមការងារសមាគមន រួមអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះប្រគល់ថវិការបេឡាមរណៈសង្គ្រោះចំនួន ៤លានរៀល ជូនដល់គ្រួសារសព សមាជិកសមាគម អតីតយុទ្ធជន ដែលមានឈ្មោះ ប្រាក់ ស្វាង ភេទប្រុស អាយុ៥៧ឆ្នាំ ជាជនពិការ បានទទួលមរណៈភាព នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២១កន្លងទៅនេះ ដោយរោគា ស្ថិតនៅភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែង មានជ័យ ខេត្តព្រះវិហារ ។
បន្ទាប់មក ឯកឧត្តមប្រធានសមាគម ក៏បានបន្តដឹកនាំក្រុមការងារសហការីបន្តទៀត ចុះសួសុខទុក សំណេះសំណាលដល់គ្រួសារ សមាជិកសមាគមអតីតយុទ្ធជនចំនួន២៥គ្រួសារ និងនាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគរបស់សម្ដេចតេជោ មកចែកជូនបងប្អូនគ្រួសារដែលមានជីវភាព ខ្វះខាតចំនួន២៥គ្រួសារ ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែន ស្រុកគូលែន ខេត្តព្រះវិហារ។ក្នុងឱកាសនោះដែរ ឧត្ដមសេនីយ៍ទោ ប្រធានសមាគម អតីតយុទ្ធជនកម្ពុជាខេត្តក៏បាន ពាំនាំប្រសាសន៍ ផ្ដាំផ្ញើរសួសុខទុក ពីសំណាក់ សម្ដេច តេជោ ប្រធានសមាគម និងថ្នាក់ដឹកនាំ សមាគមនូវសេចក្ដីនឹករលឹកពីចម្ងាយ ជូនដល់ក្រុមគ្រួសារសមាជិកសមគមនិង ក៏បានផ្តាំផ្ញើរដល់ បងប្អូនគ្រួសារសមាជិកសមាគមអតីតយុទ្ធជនទាំងអស់សូមអោយ ថែរក្សាសុខភាពអោយ បានគ្រប់ៗគ្នានិង ត្រូវរក្សាអនាម័យអោយបានជាប់ជានិច្ចដើម្បី ជាការប្រសើរជាស ផុតពីជំងឺរាតត្បាត កូវី១៩ ដែលកំពុងមានហានិភ័យទូទាំងប្រទេស និងសូមឲ្យអនុវត្តតាមវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភីបាល និងការណែនាំ របស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ៕ សូមបញ្ជាក់ថាអំណោយដែលទទួលបានរួមមាន៖ អង្ករ មី ត្រីខ ទឹកស៊ីអីវ នឹងថវិការមួយចំនួន ផងដែរ៕ លុះនៅល្ងាចថ្ងៃដដែល លោកវរសេនីយ៍ឯក ធៀម ធាន អនុប្រធាន សមាគមអតីតយុទ្ធ ជនកម្ពុជាខេត្ត តំណាង ឯកឧត្ដម ប្រធាន ដឹកនាំសហការីក្រុមការងារសមាគមន ចុះប្រគល់ថវិកា បេឡាមរណៈ សង្គ្រោះចំនួន ៤លានរៀលទៀត ជូនគ្រួសារសព អតីតយុទ្ធជនដែលមានឈ្មោះ ហ៉ិត ឡាញ់ ភេទប្រុស អាយុ៥៤ឆ្នាំ ជាជនពិការ បានទទួលមរណៈភាព នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២១ ស្ថិតនៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ដោយ សេង ពិសិដ្ឋ