លោក ទុំ សារ៉ុន នាយរងប៉ុស្តិ៍រដ្ឋបាល កំពង់ព្រះគគីរកាងគ្រឿងចក្រកាយដីនៅតំបន់២ គ្មានក្រែងញញើតច្បាប់

ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២១ នេះ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ថាមានក្រុមគ្រឿងចក្រនិងរថយន្តដឹកដីបានធ្វើសកម្ម ភាពកកាយបកដីតំបន់២ដឹកអាចម៍ដី ដោយគ្មានច្បាប់ នៅចំណុចខាងកើតប្រឡាយ ស្ថិតក្នុងភូមិកំពង់ព្រះគគីរ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង  ពេលនោះអ្នកសារព័ត៌មានបានចុះទៅដល់ កន្លែងកំពុងធ្វើសកម្មភាព នៅវេលាម៉ោង១១និង៣០នាទី ដើម្បីផ្តិតយករូបភាព រួចរាយការណ៍ ទៅនាយផ្នែករដ្ឋបាលជលផល កំពង់ឆ្នាំងលោក តាត សីហាក់ ។  ពេលនោះនាយផ្នែក លោក តាត់ សីហាក់ បានប្រាប់តាមទូរស័ព្ទថាបានចាត់អោយក្រុមការងាររបស់លោកចុះមកធ្វើការពិនិត្យ ។

ពេលឮដូច្នេះ  នាយរងប៉ុស្តិ៍រដ្ឋបាលកំពង់ព្រះគគីរ លោកទុំសារ៉ុន បានបញ្ចេញប្រតិកម្មដោយហឹង្សារ មានបំណងរារាំងសមត្ថកិច្ចពេលមកដល់ដោយបញ្ជារឲ្យគ្រឿងចក្រអេស្កាវ៉ាទ័រ០១គ្រឿង រថយន្តបែនដឹកដី០៤គ្រឿង ត្រាក់ទ័រមួយគ្រឿង បើកចេញអស់ដោយគ្មានញញើត  មិនតែប៉ុណ្ណោះថែមទាំងប្រើពាក្យសំដីមិនសមរម្យរកកលបង្កជាអំពើហឹង្សា មកលើអ្នកសារព័ត៌មាន ទៀតផង ។ពាក់ព័ន្ធនិងសកម្មភាពកោងកាច និងអសីលធម៌បែបនេះ តាមប្រភពពីប្រជាពល រដ្ឋក្នុងភូមិបានឲ្យដឹងថា លោក ទុំ  សារ៉ុន  នាយរងប៉ុស្តិ៍រដ្ឋបាលកំពង់ព្រះគគីរ  រូបនេះតែងតែប្រើសកម្មភាពបែបអសីលធម៌ មិនដែលញញើតនឹងនរណាម្នាក់ឡើយ ហើយមិនសូវមាននរណាចង់រាប់អានដែរ រាប់អានបានត្រឹមបក្ខពួករបស់ខ្លួនមួយក្តាប់តូចប៉ុណ្ណោះ ។

តាមប្រភព បានឲ្យដឹងទៀតថា លោកទុំ សារ៉ុន  នាយរងប៉ុស្តិ៍រដ្ឋបាលកំពង់ព្រះគគីរ  រូបនេះធ្លាប់ថ្នាក់លើបញ្ឈរជើងរួចមកហើយដែរ តែនៅតែមិនរាងចាល មិនដឹងអាងអ្វីនោះឡើយ ។

ប្រជាពលរដ្ឋជាច្រើនដែលស្គាល់ និងបានដឹងពីសកម្ម ភាពលោក ទុំ  សារ៉ុន  បានធ្វើការ រិះគន់ចំៗហើយគេរងចាំមើលថាថ្នាក់លើចាត់វិធានការណ៍បែបណាចំពោះបុគ្គលរូបនេះ ៕សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *