អាជ្ញាធរឃុំមេលំស្រុកបរិបូរណ៌ ថ្លែងអំណរគុណ រាជរដ្ឋាភិបាលបាល ឱ្យក្រសួងអភិវឌ្ឍន៍ជនបទ កសាងផ្លូវលំ១ខ្យែជាង១១គីឡូម៉ែត្រ ឱ្យប្រែក្លាយជាផ្លូវក្រាលកៅស៊ូសម្រួលដំណើរ ដល់បងប្អូនប្រជាពលរដ្ឋ

ខេត្តកំពង់ឆ្នាំង :ផ្លូវលំមួយខ្សែដែលមានប្រវែងជាង ១១ គីឡូម៉ែត្រ កាត់ភូមិចំនួន៤ និង ឃុំចំនួន២ក្នុងស្រុកបរិបូរណ៌ ពេលនេះបានកសាងឱ្យក្លាយជាផ្លូវក្រាលកៅស៊ូបានប្រមាណ ជាង៥០%ហើយ ដោយក្រសួងអភិវឌ្ឍន៍ជនបទ ។ នេះជាការអះអាងរបស់អាជ្ញាធរឃុំមេលំ ស្រុកបរិបូរណ៌ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នេះ ។លោក កេត សុឃា មេឃុំមេលំ បានបញ្ជាក់ថាផ្លូវមួយខ្សែនេះកាលដើមឡើយគឺជាផ្លូវយ៉ាងលំបាក។លុះ ក្រោយមកក៏បាន ប្រែក្លាយទៅជាផ្លូវក្រាលគ្រួសក្រហម ប៉ុន្តែដោយសារស្ថានភាពផ្លូវប្រើប្រាស់យូរអង្វែង ធ្វើឱ្យមានការខូចខាតដោយអន្លើ គួបផ្សំនិងផ្លូវរួមតូចផង ។

នៅឆ្នាំ២០២០ ក្រសួងអភិវឌ្ឍន៍ បានសម្រេចកសាងផ្លូវមួយខ្សែនេះឲ្យក្លាយជាផ្លូវក្រាលកៅស៊ូយ៉ាង និងទំហំធំ ជាងមុនដែលមានប្រវែង ១១គីឡូ៩០០ ម៉ែត្រ ដោយតភ្ជាប់ ពីផ្លូវជាតិលេខ ៥ត្រង់ ចំណុចភូមិស្រះកែវ ឃុំមេលំ កាត់ មកភូមិផ្សារ ឃុំផ្សារ រួចឡើងចេញមកផ្លូវជាតិលេខ ៥ ត្រង់ចំណុចផ្សារបរិបូរណ៌ ។បើគិតមកដល់ពេលនេះកសាងប្រមាណ៥០ ភាគរយហើយ ដោយក្នុងនោះ ផ្លូវការកៅស៊ូ បានប្រមាណ ជាង៣គីឡូម៉ែត្រហើយដែរ ។

តាមគម្រោងនៃការកសាងផ្លូវមួយខ្សែនេះចាប់ពីកសាង រហូតរួចរាល់ និងចំណាយពេលថែទាំ នឹងបញ្ចប់នៅបំណាច់ឆ្នាំ២០២៣  ។ ក្នុងនាមលោកជាអាជ្ញាធរឃុំមេលំ ជំនួសមុខឲ្យប្រជាពលរដ្ឋក៏សូមថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រី និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានយកចិត្តទុកដាក់ធ្វើផ្លូវមួយខ្សែនេះដើម្បី សម្រួលដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋ ទាំងកក្នុងមូលដ្ឋាន ក៍ដូចជាប្រជាពលរដ្ឋ ដែលនៅភូមិឃុំស្រុកផ្សេងគ្នា ក៍អាចធ្វើដំណើរតាមផ្លូវនេះបានស្រួលផងដែរ ។បើតាមការបញ្ជាក់របស់អាជ្ញាធរ ឃុំដដែល បានបញ្ជាក់ទៀតថាផ្លូវនេះក៏ជាផ្លូវសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋដឹកជញ្ជូនកសិផលស្រូវប្រាំងស្រូវវស្សា បន្លែផ្លែឈើ រួមទាំងផលនេសាទ ទៅកាន់ទីផ្សារយ៉ាងឆាប់រហ័សទៀតផង ៕ សានផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *