ស្ត្រីម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមដោយសារតែភ្លើងប្រចណ្ឌនៅក្នុងខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ :នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ម្សិលមិញ ស្រ្តីម្នាក់បានស្លាប់ គួរអោយសង្វេកនៅក្នុងថ្លុកឈាម ដោយសារប្តីកាប់ និងពូថៅសម្លាប់ ព្រោះតែភ្លើងប្រចណ្ឌ័។

ហេតុការខាងលើនេះបានកើតឡើងត្រង់ចំណុចផ្ទះស្ត្រីជាជនរងគ្រោះ ឈ្មោះស៊ុ ចាន់ធូ ដែលស្ថិតភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

អធិការនគបាលក្រុងពោធិសាត់បានឲ្យដឹងនៅថ្ងៃទី១ខែ៦២០២១នេះថា៖ ជនរងគ្រោះ ឈ្មោះស៊ុ ចាន់នី អាយុ ៣០ឆ្នាំ មុខរបរលក់មីហិរ នៅផ្សារភួពុយ ជាប្រពន្ធរបស់ជនសង្ស័យឈ្មោះ ឡូញ សុធារ៉ា អាយុ ៣៨ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តដឹកទំនិញ។

លោកថានៅក្នុងករណីនេះ ជនសង្ស័យជាប្តី បានយកពូថៅកាប់ ទៅលើជនរងគ្រោះជាប្រពន្ធ ចំនូន ១២ពូថៅ ត្រង់ក្បាល បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។ លុះដល់ម៉ោង ៩ព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ទើបដឹងរឿងហេតុបង្កអោយកាភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យធ្វើកោសលវិច្ច័យ និងស្រាវជ្រាវស្វែងរក ចាប់ជន ដៃដល់ មកផ្តន្ទាទោសតាមផ្លូវច្បាប់។

បើតាមការរៀបរាប់របស់ឈ្មោះ ស៊ុ ចាន់ធូ ត្រូវជាបងស្រីបង្កើត ជនរងគ្រោះ បានឲ្យដឹងថា ជនដៃដល់ឈ្មោះ ឡូញ សុធារ៉ា នេះមានប្រពន្ធម្តងមកហើយ នៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ (ហើយបានលែងលះគ្នា) ក្រោយមកក៍មានទំនាក់ស្នេហា ជាមួយប្អូនស្រីរបស់ខ្លួន (ជនរងគ្រោះ) ចាប់ពីឆ្នាំ២០១៨មកម្លេះ។

ប្រភពដដែលបានបន្តថា ជនដៃដល់តែងចេញចូលផ្ទះប្រពន្ធដើមជារើយៗ និងតែងបានបង្ករឿងរ៉ាវ ជាញឹកញាប់ជាមួយជនរងគ្រោះ ដោយសារតែភ្លើងប្រច័ណ្ឌរហូតដល់យប់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានបបួលជនរងគ្រោះ ជាប្រពន្ធ ទៅគេង នៅផ្ទះរបស់គាត់ ដែលកំពុងសាងសង់ជិតរួច (មានចំងាយប្រហែល ៥ ទៅ៦ម៉ែត្រ ពីផ្ទះ របស់ជនរងគ្រោះ)។

ចំពោះករណីនេះសមត្ថកិច្ច បានសន្និដ្ឋានជាបឋមថា អាចបណ្តាលមកពីភ្លើងប្រច័ណ្ឌ ។

បើតាមការបញ្ជាក់ពីស្នងការរងនគបាលខេត្តពោធិសាត់លោកឧុត្តមសេនីយ៍ត្រី ម៉ូលីដា ថាជនសង្សយ័ដៃដល់ក្នុងករណីអំពើឃាត់កម្មត្រូវបានសមត្ថកិច្ចធ្វើការបញ្ចុះបញ្ចូលអោយមកសារភាពនៅអធិការនគបាលក្រុងពោធិសាត់ដើម្បីដាកសួនិងក៍សាងឯកសារបញ្ជូនមកស្នងការនគបាលខេត្តពោធិសាត់ចាត់ការតាមនិតិវិធី ផងដែរ ៕ដោយ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *