ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃ ទី១ ខែមិថុនា ឆ្នាំ២០២១ នេះឯកឧត្តម ឧត្ដម សេនីយ៍ទោ ចន្ទ័ សុភ័ក្រ្ដា មេបញ្ជារការ តំបន់ប្រតិបត្ដិការសឹករងព្រះវិហារ នឹងជាប្រធានសមាគម៍ អតីត យុទ្ធ ជនខេត្ដ បាន អញ្ជើញចុះប្រគល់ថវិការបេឡាមរណៈសង្គ្រោះចំនួន ៤លានរៀល ជូនគ្រួសារសពអតីតយុទ្ធជន ដែលមានឈ្មោះ ប្រាក់ ស្វាង ភេទប្រុស អាយុ៥៧ឆ្នាំ ជាជនពិការ ទទួលមរណៈភាព នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២១កន្លងទៅដោយរោគាពាធស្ថិតនៅភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែង មានជ័យ ខេត្តព្រះវិហារ ។
បន្ទាប់មកឯកឧត្តមក៏បានបន្តដឹកនាំក្រុមការងារសហការីចុះសួសុខទុកសំណេះសំណាលគ្រួសារ សមាជិកសមាគមអតីតយុទ្ធជនចំនួន២៥គ្រួសារនិងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគរបស់សម្ដេចតេជោ ចែកជូន ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែន ស្រុកគូលែន ខេត្តព្រះវិហារ។
ក្នុងឱកាសនោះដែរ ឧត្ដមសេនីយ៍ទោ ប្រធានសមាគម អតីតយុទ្ធជនកម្ពុជាខេត្តក៏បាន ពាំនាំប្រសាសន៍ ផ្ដាំផ្ញើរសួសុខទុក ពីសំណាក់ សម្ដេច តេជោ ប្រធានសមាគម និងថ្នាក់ដឹកនាំ សមាគមជូនដល់ក្រុមគ្រួសារសមាជិកសមគមទាំងអស់ហើយ ក៏បានផ្តាំផ្ញើរដល់បងប្អូនគ្រួសារសមាជិកសមាគមអតីតយុទ្ធជនទាំងអស់សូមអោយថែរក្សាសុខភាពអោយបានគ្រប់ៗគ្នានិង ត្រូវរក្សាអនាម័យអោយបានជាប់ជានិច្ចដើម្បីជាសផុតពីជំងឺរាតត្បាតកូវី១៩ ដោយអនុវត្តតាមវិធានការ ៣កុំនិង៣ការពាររបស់ នឹងការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ
សូមបញ្ជាក់ផងដែរថា អំណោយដែលទួលបានរួមមាន៖
១ អង្ករ ១បេ ស្មើ៣០គីឡូ
២ ត្រីខ ១យួរ
៣ ទឹកសុីអីវ ១យួរ
៤ មីខ្លាឃ្មុំ កន្លះកេះនឹងថវិការចំនួន២ម៉ឺនរៀល