រដ្ឋបាលក្រុងស្វាយរៀងសហការជាមួយក្រុមហ៊ុន Easy Pest Control-EPC ចុះបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីការពារជំងឺឆ្លងផ្សេងៗ ពិសេសការពារការរីករាលដាល នៃជំងឺកូវីដ-១៩ នៅផ្សារវាលយន្ត និងផ្សារពោធិតាហោ ក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖នៅថ្ងៃចន្ទ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រដ្ឋបាលក្រុងស្វាយរៀង ដឹកនាំដោយលោក ណុប ចំរេីន អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង បានសហការជាមួយក្រុមហ៊ុន Easy Pest Control-EPC ចុះបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីការពារជំងឺឆ្លងផ្សេងៗ ពិសេសការពារការរីករាលដាល នៃជំងឺកូវីដ-១៩ នៅផ្សារវាលយន្ត និងផ្សារពោធិតាហោ ក្រុងស្វាយរៀង។

ក្នុងនាមរដ្ឋបាលក្រុងស្វាយរៀង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងសាធារណជនទាំងអស់ សូមចូលរួមអនុវត្តតាមវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Easy Pest Control-EPC ដែលបានសហការចូលរួមបាញ់ថ្នាំសម្លាប់មេរោគ និងជំងឺឆ្លងផ្សេងៗដេីម្បីលេីកកម្ពស់សុខមាលភាពក្នុងទីប្រជុំជនក្រុងស្វាយរៀង ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។ រដ្ឋបាលក្រុងស្វាយរៀង សូមជូនពរលោកប្រធានក្រុមហ៊ុន និងសហការី ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួបតែពុទ្ធពរបួនប្រការ សម្រេចបានជោគជ័យគ្រប់ភារកិច្ចការងារ និងជៀសផុតពីជំងឺទាំងពួង។

You might like

Leave a Reply

Your email address will not be published. Required fields are marked *