ខេត្តប៉ៃលិន ៖ អភិបាលខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ បានសម្រេចបិទផ្អាកបណ្តោះអាស ន្នទីតាំងអាជីវកម្ម ក្រុមហ៊ុន ស៊ុបភើ រិច (Super Rich), ក្រុមហ៊ុន ខ្លាខ្មៅ និងផ្សារព្រំថ្មី (ផ្សារតាប៉ាច) ជាប់ពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវីដ-១៩ ដែលការបិទផ្អាកនេះ បានធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មាននៅក្នុងលិខិតរបស់រដ្ឋបាលខេត្តប៉ៃលិន លេខ ០៥៨/២១ សសរ. ស្តីពីការផ្អាកប ណ្តោះអាសន្ន ទីតាំងអាជីវកម្ម ក្រុមហ៊ុនទាំងពីរខាងលើ និងផ្សារព្រំថ្មី (ផ្សារតាប៉ាច) ដែលមានជាប់ពាក់ព័ន្ធនឹងករណីអ្នកវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់ មាន ឈ្មោះ សារិន លីណា ភេទស្រី អាយុ២៦ឆ្នាំ ដែលមា នអាសយដ្ឋានរស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចាប់ផ្អាកពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ។ ប្រភពបន្តទៀតថា ក្នុងកំឡុងពេលផ្អាកបណ្តោះអាសន្ននេះ រដ្ឋបាលស្រុកសាលាក្រៅ ត្រូវហ៊ុព័ទ្ធជុំវិញក្រុមហ៊ុនទាំងមូល ផ្អាកការចេញ ចូលក្នុងក្រុមហ៊ុន ត្រូវស្រាវជ្រាវ រកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីយកមកធ្វើចត្តាឡីស័ក និងយកវត្ថុសំ ណាក ។ ប្រភពដដែលបញ្ជាក់ថា ការផ្អាកបណ្តោះអាសន្នទីតាំងផ្សារព្រំថ្មី (ផ្សារតាប៉ាច) ដោយហ៊ុព័ទ្ធទីតាំងផ្សារទាំងមូល ផ្អាកការចេញចូលក្នុងបរិវេណផ្សារ ដើម្បីរៀបចំសណ្តាប់ធ្នាប់អនាម័យ ។
ដូច្នេះ នាយករដ្ឋបាលខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិន ប្រធានមន្ទីរសុខាភិបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងប្រធាន មន្ទីរអង្គភាព ពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃអភិបាល ខេត្តប៉ៃលិន ចុះហត្ថលេខាតទៅ ៕ ដោយ ៖ នីយ៉ា