គណៈកម្មការទំនប់ទឹកឃុំមេលំឯកភាពគ្នារៃលុយពីកសិករកសាងទំនប់បង្ហៀរទឹក១កន្លែងបាន៨០ភា គរយហើយដើម្បីយកទឹកស្រោច ស្រពស្រែប្រាំងនិងស្រែវស្សារាប់ពា ន់ហិកតានៅផ្នែកខាងក្រោម

ខេត្តកំពង់ឆ្នាំង៖ទំនប់បង្ហៀររទឹកមួយកន្លែងនៅក្នុងភូមិកាន់យួរ ឃុំមេលំ ស្រុកបរិបូណ៌ កសាងបាន ៨០ភាគរយហើយ បន្ទាប់ពីគណៈ កម្មការគ្រប់គ្រងទំនប់ទឹកបានឯក ភាពគ្នារៃប្រាក់ពីកសិករក្នុងភូមិដើ ម្បីបញ្ចល់ទឹកស្ទឹងបញ្ចូលក្នុងប្រឡាយមេសម្រាប់ស្រោចស្រពស្រែប្រាំងនិងស្រែវស្សានៅក្នុងមូលដ្ឋានដែលមានផ្ទៃ ១៥៦៤ ហិកតា ។

លោក ជាង សុផល ប្រធានគណៈកម្មការគ្រប់គ្រងទឹកឃុំមេលំនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នេះបាននិយាយឲ្យដឹងថា រៀងរាល់ឆ្នាំកន្លងមក ប្រជាកសិករនៅក្នុងភូមិមេលំ និងភូមិកាន់យួរ ដែលមានសមាជិកចំនួនជាង២០០គ្រួសារ តែងរៃប្រាក់គ្នាពីម្ចាស់ស្រែ ក្នុងមួយហិកតា២ម៉ឺនរៀល ដើម្បីធ្វើធ្នូសបញ្ចាល់ទឹកស្ទឹងនៅចំណុចខាងលើយកទឹកបញ្ចូលមកប្រឡាយមេស្រោច ស្រពដី ស្រែប្រាំងនិងស្រែវស្សា ប៉ុន្តែការរៃអង្គាស់គ្នានៅទឹកប្រាក់គ្នាជារៀងរាល់ឆ្នាំបែបនេះគឺត្រូវបង់ឥត ប្រយោជន៍ព្រោះការធ្វើរបាំងធ្នួស ពីបង្គោលឈើ បាំងកៅស៊ូចាក់ដីទប់ ទឹកស្ទឹងបែបនេះ វាមិនរឹងមាំ យូរអង្វែងឡើយគឺត្រូវធ្វើជារៀងរាល់ឆ្នាំ ។

លោកប្រធានគណៈកម្មការទំនប់ទឹកបន្តថាហេតុនេះដោយមានការឯកភាពពីលោកមេឃុំនិងការគាំទ្រពីប្រជាក សិករក្នុងភូមិយើងក៏បានឯកភាពរៃអង្គាសប្រាក់គ្នាពីកសិករម្ចាស់ស្រែក្នុង១ហិកតា១០ម៉ឺន រៀលសម្រាប់យកកសាងទំនប់បង្ហៀរខាងលើនេះក្នុងឆ្នាំ២០២០ដោយយើងរៃអង្គាស់គ្នាបានថវិកាជាង ៤០លានរៀលយកមកកសាងទំនប់បង្ហៀរនេះបាន៨០ភាគរយហើយចំណែកដីស្រែដែលទឹកស្រោចស្រពក៏បានទិន្នផលល្អជាង៨០ភាគរយផងដែរ។

ដោយឡែកនៅក្នុងឆ្នាំ២០២១នេះយើងបានរៃអង្គាសប្រាក់ពីកសិករម្ចាស់ស្រែក្នុង១ហិកតា១០ម៉ឺន រៀលទៀតដើម្បីកសាងទំនប់បង្ហៀរនេះបន្តគឺត្រូវចាក់សាបផ្ទៃខាងក្រោមមុខទំនប់អោយបានវែងហើយនៅពេលចាក់សាបបានវែងហើយនោះកន្លែងមុខទឹកនេះនឹងក្លាយទៅជាកន្លែងមុជទឹកលេងកំសាន្តបំរើអោយវិស័យទេសចរណ៍នៅក្នុងមូលដ្ឋានបានប្រសើរថែមទៀតផង។

ក្នុងនាមគណៈកម្មការគ្រប់គ្រងទំនប់ទឹកតំណាងឱ្យប្រជាពលរដ្ឋលោកសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅដល់កសិករដែលបានចូលរួមកសាងទំនប់បង្ហៀរទឹកខាងលើនេះក្នុងរយៈពេលកន្លះខែយ៉ាងសស្រាក់សស្រាំទើបសម្រេចបានលទ្ធផលដូចខាងលើនេះ ។ និងសូមថ្លែង អំណរគុណយ៉ាងជ្រាល ជ្រៅផងដែរដល់លោកមេឃុំមេលំ  ដែលបានយ កចិត្តទុកដាក់ជួយសម្របសម្រួលផ្លូវច្បាប់ ក្នុងការធ្វើទំនប់បង្ហៀរខាង លើនេះដើម្បីជាប្រយោជន៍រួមដល់ប្រជាកសិករនៅក្នុងឃុំ ៕ ដោយ លោកស្រី សានផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *