ពិធីប្រគល់-ទទួលថេបប្លេតដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន តាមរយៈគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ជូនក្រុម គ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ១៩នៅខេត្តព្រះវិហារ

ព្រះវិហារៈ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅទីតាំង រីសតភ្នំត្បែង ស្ថិតក្នុងស្រុកត្បែង មានជ័យ ខេត្តព្រះវិហារ មានរៀបចំពិធីប្រគល់-ទទួលថេបប្លេតដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គ មហាសេនាបតីតេជោហ៊ុនសែន តាមរយៈគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់ចំនួន០៦ខេត្ត ក្រោមអធិបតីភាព លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ។ មានការអញ្ជើញចូលរួមនាឱកាសនោះរូមមាន ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រីតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា   និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាល ក្រុមគ្រូពេទ្យ  មកពីខេត្ត ចំនួន៦ រួមមាន ព្រះវិហារ កំពង់ធំ សៀមរាប ឧត្តមានជ័យ ស្ទឹងត្រែង និង រតនគីរី។

មានប្រសាសន៍ស្វាគមន៍ ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងថាសម្រាប់ខេត្តព្រះវិហារកាលពីថ្មីៗនេះ បានតេស្តវិជ្ជមានជំងឺកូវីដ១៩ចំនួន៣នាក់ នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត។ ដើម្បីឆ្លើយតបនិងករណីនេះរដ្ឋបាលខេត្តបានស្រាវជ្រាវបុគ្គលសង្ស័យ និងចាត់វិធានការណ៍បិទខ្ទប់ ទីតាំងចំនួន៤កន្លែង ព្រមទាំងហ៊ុព័ទ្ធលំនៅដ្ឋានរបស់អ្នកដែលប៉ៈពាល់ផ្ទាល់ និងប្រយោល ដោយបានរៀបចំឲ្យពួកគាត់ធ្វើចត្តាឡីស័ករួចរាល់ហើយ។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ លោកជំទាវវេជ្ជបណ្ឌិត ដែលបានអញ្ជើញ មកផ្ដល់កិត្តិយស ប្រគល់នូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែន ដល់ក្រុមគ្រូពេទ្យខេត្ត​ព្រះវិហារនាពេលនេះ។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន បានថ្លែងកោតសរសើនិងវាយតម្លៃ ខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តក្រោមការដឹកនាំរបស់ឯកឧត្តម ប្រាក់សុវណ្ណ ជាអភិបាលខេត្តព្រះវិហារបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍន៍ខេត្តជាពិសេសការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានផ្ទុះឡើងក្នុងសហគមន៍២០កុម្ភៈ ២០២១ ។ លោកជំទាវក៏បានជម្រុញទៅដល់ថ្នាក់ដឹកនាំខេត្ត ត្រូវខិតខំប្រឹងប្រែងបន្តទៀត ពិសេសបងប្អូន ប្រជាពលរដ្ឋត្រូវអនុវត្តឲ្យបាននូវយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រសាស្ត្ររបស់ ប្រមុខរាជរដ្ឋាភិបាលនូវវិធានការ៣កុំ ៣ការពារ ដែលជាវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ១៩ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *