លោក សន សំអាត និង សហការី ចុះសាកសួរសុខទុក្ខ កម្មករ កម្មការិនី ធ្វើការនៅរោងចក្រ ហឺរ៉ាយហ្សិន អាយដរ ខេមបូឌា កំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះចំនួន១០០គ្រួសារនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង៖នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ លោក សន សំអាត អភិបាលរងស្រុកនិងប្រធាន ស.ស.យ.ក ស្រុកកំពង់ត្រឡាចនិងសហការីបាន  ចុះសាកសួរសុខទុក្ខ កម្មករ កម្មការិនី ធ្វើការនៅ រោងចក្រហឺរ៉ាយហ្សិន អាយដរ ខេមបូឌា  កំពង់ធ្វើចត្តាឡីស័កនៅតាមផ្ទះនិង ណែនាំដល់បងប្អូន កម្មករ កម្មាការិនី ក្នុងអំឡុងពេលនេះត្រូវរស់នៅក្នុងផ្ទះ ក្នុងភូមិចំនួន១០០គ្រួសារនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះលោក សន សំអាត ក៏បានអំពាវនាវដល់កម្មករ កម្មការិនីត្រូវមានអនាម័យដូចជា លាងដៃឲ្យបានស្អាត ពាក់ម៉ាស់ជាប្រចាំ ហូបបាយ គេង និងមូជទឹក ដាច់ដោយឡែកពីក្រុមគ្រួសារ ពិសេសត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុវត្តន៍តាមអនុសាសន៍របស់ប្រមុខ រាជរដ្ឋាភិបាលគឺ ៣ការពារ ៣កុំ អោយបានជាប់ជាប្រចាំ។

បើមានអាការ:មិនស្រួល ត្រូវរាយការណ៍ទៅមេភូមិ ជាបន្ទាន់ ហើយលោកបានផ្តាំផ្ញើអោយអាជ្ញាធរ ត្រូវតាមដាន អំពីសុខភាព និង ជីវភាពរបស់ពួកគាត់អោយបានជាប់ជាប្រចាំ បើក្នុងករណីអាជ្ញាធរ ដោះស្រាយមិនបានត្រូវការអោយអាជ្ញាធរស្រុកបានទាន់ពេលវេលា។

លោកសន សំអាត និងសហការីក៏បាននាំយកនូវអំណោយ ដែលបានមកពីលោកជំទាវ សេង ដាលីន ម្ចាស់បុរី ជេ អរ ភី បានឧបត្ថម្ភ អង្ករ១០គីឡូ ចំនួន១០០ការ៉ុង និង ឃីត ១០០កញ្ចប់ ទៅចែកជូនដល់ កម្មករ កម្មការិនី ដែលមានជីវភាពខ្វះខាត អំឡុងពេលកំពុងធ្វើចត្តាឡីស័ក ចំនួន១០០គ្រួសារស្ថិតនៅ ភូមិផ្សារត្រាច ឃុំលង្វែក ។ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ១០គីឡូ និង ឃីត១កញ្ចប់៕ដោយ លោកស្រី សាន ផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *