ខេត្តព្រះវិហារ៖ប្រជាពលរដ្ឋចំណាកស្រុកមកពីបណ្តាខេត្តផ្សេងៗចំនួន១៧នាក់ដែលជឿតាមការញុះញ៉ុង់របស់មេខ្យល់ហើយបានប្រមូលគ្នាមកកាប់រុករានទន្ទ្រានដីរដ្ឋក្នុងគោលបំណងយកទៅធ្វើជាកម្មសិទ្ធដោយខុសច្បាប់នៅចំនុចភូមិសាស្ត្រភូមិស្រយ៉ងត្បូងឃុំស្រយ៉ងស្រុកគូលែនខេត្តព្រះវិហារត្រូវ បានកំលាំងសមត្ថកិច្ចចម្រុះថ្នាក់ខេត្តដឹកនាំដោយឯកឩត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ ព្រមទាំងមានការសម្របសម្រួលដោយផ្ទាល់ពីដោយលោក វុធ សាវី ព្រះរាជអាជ្ញារងអយ្យការអម សាលាដំបូងខេត្តព្រះវិហារ ធ្វើការឃាត់ខ្លួនដើម្បីយកមកអប់រំនឹងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបន្ត ទៅទៀត នៅព្រឹកថ្ងៃទី៣០ខែឩសភាឆ្នាំ ២០២១នេះ។
លោកព្រះរាជអាជ្ញារងបានអោយដឹងថាជាលទ្ធផលក្នុងកិច្ចចុះប្រតិបត្តិការ កំលាំងសមត្ថកិច្ច ចម្រុះបានធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋបានចំនួន១៧នាក់និងដកហូតវត្ថុតាំងបានមួយចំនួនក្នុងនោះរួម មាន៖ម៉ូតូ៣គ្រឿងគោយន្តកន្ត្រៃ១គ្រឿងផងដែរ។
លោកបានបន្តទៀតថាប្រជាពលរដ្ឋទាំងនេះពួកគាត់ភាគច្រើនជាអ្នកចំណាក់ស្រុកមកពីបណ្តាខេត្តនានាហើយពួកគាត់មកនេះគឺពួកគាត់មកតាមកាអូសទាញរបស់មេខ្យល់តែប៉ុណ្ណោះ។ហើយដីដែលពួកគាត់មានគំរោងទន្ទ្រានកាន់កាប់នៅចំនុចខាងលើមានទំហុំរហូតដល់ទៅ៦៣៧៨ហិកតាឯណោះ។តែបើទោះបីយ៉ាងនេះក្តីពួកគាត់ទាំងប៉ុន្មាននាក់ខាងត្រូវបានអោយត្រឡប់ទៅលំនៅដ្ឋានវិញបន្ទាប់ពី សមត្ថកិច្ចជំនាញក៏ដូចជាអាជ្ញាធរដែនដីធ្វើការណែនាំអបរំនិងពួកគាត់ព្រមទទួលធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មរុករានដីព្រៃរបស់រដ្ឋដែលច្បាប់ហាមឃាត់នឹងឈប់ជឿតាមកាអូសទាញរបស់មេខ្យល់តទៅទៀត។
បច្ចុប្បន្នមេខ្យល់ចំនួន៣នាក់ក្នុងចំណោមប្រជាពលរដ្ឋទាំង១៧នាក់ខាងលើត្រូវបាន សមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រាវនឹងប្រមូលភស្ភតាំងដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារដើម្បីចាត់កាបន្តរតាមនិតិពិធីច្បាប់៕

